ព័ត៌មានជាតិ
ដំបូលអគារ ក្រសួងសាធារណការទាំងស្រុង បង្កប់ឧបករណ៍ពិសេសមួយ ដើម្បីទាញថាមពលអគ្គិសនី
អគារទីស្តីការក្រសួងសាធារណការថ្មី ដែលមានទីតាំងឋិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ផ្លូវជាសុផារ៉ា)ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកមិញនេះ។

ខុសប្លែកពីអគាររដ្ឋបាលនៅតាមមន្ទីរ ក្រសួង និងស្ថាប័នផ្សេង លើផ្ទៃដំបូលអគារក្រសួងសាធារណការ និងដឹកជញ្ជូនស្ទើរ១០០% បានបំពាក់ថាមពលស្រូបពន្លឺព្រះអាទិត្យនៅទីស្តីការក្រសួងផ្ទាល់តែម្ដង។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា នៅលើដំបូលទាំងអស់របស់ក្រសួងមានបំពាក់ប្រព័ន្ធសូឡា ដើម្បីចូលរួមកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ និងរួមចំណែកសន្សំសំចៃថវិកាជាតិ រួមជាមួយនឹងការគិតគូរដល់ការចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន តាមរយៈប្រើប្រាស់ថាមពលប៉ៃតង។

អគារនេះមានកម្ពស់ ៩ជាន់ ទំហំ ៥៩,៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ អគាររដ្ឋបាល២ខ្នង (អគារស្លាបសងខាង) កម្ពស់៨ជាន់ ទំហំ៤០ម៉ែត្រ គុណ ២០ម៉ែត្រ អគារសាលប្រជុំ និងបណ្ណាល័យ១ខ្នង កម្ពស់៣ជាន់ ទំហំ៥០ម៉ែត្រ គុណ ២០ម៉ែត្រ ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត អគារដាក់គ្រឿងចក្រ៥ខ្នង ទំហំ៤០ម៉ែត្រ គុណ ២០ម៉ែត្រ អគារចាស់ៗដែលមានស្រាប់ចំនួន៦ខ្នង សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំង បានទិញគ្រឿងចក្រចំនួន២២២គ្រឿងសម្រាប់ផ្តល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយបានចំណាយថវិកាសរុបប្រមាណ ២៦ ៦១៣ ០៤០ ដុល្លារអាមេរិក៕

-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


