ព័ត៌មានជាតិ
សម្តេចតេជោ បាននិងកំពុងលើកកម្ពស់ ការធ្វើឌីជីថលរូបនីយកម្ម ក្នុងវិស័យ៤
លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននិងកំពុងលើកកម្ពស់ ការធ្វើឌីជីថលរូបនីយកម្ម ទាំង ក្នុងវិស័យផលិតកម្ម, ឧស្សាហកម្ម, សេវាកម្ម និងរដ្ឋាភិបាល ឌីជីថល (Digital Government)។

កម្ពុជានឹងដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល នាពេលឆាប់ៗខាងមុខនេះ។ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី ថ្មីៗនេះ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងនូវការពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពី សំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និងបណ្តាអង្គភាពគ្រប់ លំដាប់ថ្នាក់, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរីទាំងអស់ ដែលបានខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ រក្សាការពារបាននូវស្ថិរភាព នយោបាយ ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ។ ពិសេសថែមទៀត បានចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការពារបានល្អ នូវការឆ្លងរាលដាលនៃ ជំងឺសកលកូវីដ-១៩(COVID-19) ដោយគ្មានការឆ្លងក្នុងសហគមន៍នោះឡើយ។ ការគ្រប់គ្រង ដោះស្រាយសភាពការណ៍បញ្ហាឆ្លងជំងឺកូវីដ-១៩បានល្អដូច្នេះ គឺជាការរួមចំណែកធំណាស់ក្នុងការបញ្ចៀសបញ្ហាប្រឈម និងផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងជីវភាពសង្គមជាតិ ក៏ដូចជាជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើង។


កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងវិធានការដ៏មុតស្រួចរបស់ សម្តេចតេជោ កំពុងធ្វើឲ្យបណ្តាប្រទេស នៅលើសកលលោកចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃ ការគ្រប់គ្រងស្ថានការណ៍ប្រទេសជាតិក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។ សម្តេចតេជោ បានបញ្ជាដឹកនាំយ៉ាងហ្មត់ចត់ ប្រាកដប្រជា ឈ្លាសវៃ និងគ្រប់គ្រងបានល្អនូវសភាពការណ៍ទាំងនេះ រហូតដល់ក្លាយជាប្រទេសឈរនៅលំដាប់ខ្ពស់ ក្នុងពិភពលោក ដែលអាចគ្រប់គ្រងស្ថានការណ៍ជំងឺឆ្លងសកលកូវីដ-១៩ នេះបានល្អ។ អង្គការសុខភាពពិភពលោក (WHO) ក៏បានកោតសរសើរចំពោះការដឹកនាំ និងការចាត់ចែងអនុវត្តវិធានការ យ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែរ៕
អត្ថបទ៖ វិមាន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


