ព័ត៌មានជាតិ
លោក លី ធុជ ៖ គណបក្សប្រជាជនកម្ពុជា ដើរតួនាទីក្នុងការផ្សះផ្សារ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍ
លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងថា រយៈពេលជាង ៤០ឆ្នាំនេះ ការដឹកនាំប្រទេសកម្ពុជា គឺមិនអាចខ្វះបានទេពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូល ជាប្រវត្តិសាស្រ្តក្នុងការផ្សះផ្សារ និងបង្រួបបង្រួមប្រទេសជាតិ ឲ្យរួបរួមគ្នាតែមួយក្រោមដំបូលសន្តិភាពរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លោកថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងអស់ ត្រូវសម្រេចចិត្តក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន។

លោក លី ធុជ លើកឡើងបែបនេះ នៅក្នុងជំនួបសំណេះសំណាលសួរសុខទុក្ខជាមួយមេគ្រួសារបក្សចំនួន ១៥៤៦ នាក់ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ០៤ ខែ មិថុនា។
នាឱកាសនេះ លោក លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមលោក លី ធុជ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សធំជាងគេដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបានកសាង និងសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងច្រើន សម្រាប់បុព្វហេតុជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា ដែលយើងទាំងអស់គ្នាត្រូវដឹងគុណ និងត្រូវបន្តនាំគ្នាការពារសមិទ្ធផលទាំងនេះឲ្យស្ថិតនៅគង់វង្ស សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយៗទៀត។ សមិទ្ធផលសម្រេចបានរបស់គណបក្សប្រជាជនកម្ពុជា គឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា៕
អត្ថបទ៖ ៖ ភក្ដី

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


