ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ត្រូវដើរទន្ទឹមគ្នា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដំណើរការប្រជាធិបតេយ្យ ត្រូវដើរទន្ទឹមគ្នានឹងនីតិរដ្ឋ ហើយអ្វីដែលសំខាន់នោះ គឺត្រូវថែរក្សាការពារសន្តិភាព ឲ្យបាន។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាចំនួន១,៨៣៥នាក់ នាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាដំណាក់កាលៗ ហើយកំពុងដំណើរការនូវប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យមានការចងចាំឲ្យច្បាស់ទាំងអស់គ្នា។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ គឺអាណាធិបតេយ្យ បើគិតតែពីអនុវត្តច្បាប់ដោយមិនបើកសេរីភាព គឺវាផ្ដាច់ការ អញ្ចឹងវាត្រូវអមដំណើរជាមួយគ្នា រវាងប្រជាធិបតេយ្យ នីតិរដ្ឋៗ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា ប្រទេសនានានៅលើពិភពលោក កំពុងអនុវត្តនូវចំណុចខាងលើនេះដែរ ហើយពិភពលោកត្រូវផ្អែកលើច្បាប់។ «នៅលើពិភពលោក ក៏គេកំពុងតែធ្វើអាហ្នឹងដែរ ត្រូវមានការគោរពច្បាប់ ពិភពលោកគឺគោរពច្បាប់ ផ្អែកលើច្បាប់ បើមិនផ្អែកលើច្បាប់ ផ្អែកលើកម្លាំងវាមិនវាយពេញពិភពលោកហើយ»។ នេះជាការលើកឡើងបន្តរបស់សម្ដេចតេជោ ហ៊ុន សែន។
បើតាមសម្ដេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសនីមួយៗ ប្រសិនបើមិនមានច្បាប់គ្រប់គ្រងទេ គឺប្រាកដណាស់អ្នកខ្លាំង នឹងទៅបំពានអ្នកខ្សោយ។ ដូច្នេះ ត្រូវដើរទន្ទឹមគ្នារវាងប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយត្រូវថែរក្សាការពារសន្តិភាព ឲ្យបាន៕
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


