ព័ត៌មានជាតិ
ដោះលែងនាយកក្រុមហ៊ុន GTBL. រឿងចេញសែកអត់លុយ
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះបានសម្រេចដោះលែងនាយកក្រុមហ៊ុន GTBL សំណង់ ឲ្យមានសេរីភាពវិញ ដែលជាបទល្មើសព្រហ្មទណ្ឌ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដោយយោងទៅលើជនរងគ្រោះសុំដកពាក្យដកបណ្តឹង តែសំណុំរឿងនៅបើកការស៊ើបអង្កេតបន្ត។
ជនសង្ស័យឈ្មោះ KIM JINGGU ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង មុខរបរជានាយកក្រុមហ៊ុន GTBL សំណង់ មានទីលំនៅផ្ទះលេខ៦៧A ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅខាងអយ្យការអមសាលាដំបូង កាលពីថ្ងៃទី១ ខែមិថុនា ដោយជាប់ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ អង្គហេតុបានបញ្ជាក់ថា នៅអំឡុងខែធ្នូ ឆ្នាំ២០២២ រហូតដល់ដើមឆ្នាំ២០២៣ លោក KIM JINGGU ក្រុមហ៊ុន បានប្រើឈ្មោះក្រុមហ៊ុន GTBL អិលខនស្ត្រាក់សិន ឯ.ក ដើម្បីទិញដែក និងស៊ីម៉ង់ ពីក្រុមហ៊ុន BPC ត្រេឌីង ខូអិលធីឌី ចំនួន ៦៣៥.៧៤ តោន ស្មើទឹកប្រាក់ប្រមាណ ៨៨ ៣៩៣ ដុល្លារអាមេរិក ដោយសន្យាសងគ្រប់ចំនួននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
បន្ទាប់មកនាយកក្រុមហ៊ុនបានសងប្រាក់ឲ្យទៅដើមបណ្តឹងចំនួន២ លើកដែរ ស្មើទឹកប្រាក់ចំនួន ៣០ ០០០ ដុល្លារអាមេរិក រួចក៏បានតម្កល់មូលប្បទានប័ត្រមួយសន្លឹកនៅធនាគារ ABA ចំនួនទឹកប្រាក់ ៥០ ០០០ ដុល្លារអាមេរិក ដោយកំណត់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែនៅពេលដើមបណ្តឹងទៅដកយកប្រាក់នោះ បែរជាពុំមានសាច់ប្រាក់ទេ “សែកស្អុយ” ទើបដើមបណ្តឹងសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


