ព័ត៌មានជាតិ
លោក អ៊ាង សុផល្លែត៖ រួមសាមគ្គីគ្នាដើម្បីផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍមូលដ្ឋាន
លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ការរួមសាមគ្គីគ្នា ស្រឡាញ់រាប់អាន ដឹងពីគុណធម៌ និងសីលធម៌រស់នៅល្អ នឹងផ្តល់ប្រយោជន៍ដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន។

លោក អ៊ាង សុផល្លែត បានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៥០០នាក់ មក ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។
លោក អ៊ាង សុផល្លែត បានថ្លែងថា ការចូលរួមទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបង្ហាញឱ្យឃើញពីការរួមសហការគ្នា ដើម្បីការពារនូវផលប្រយោជន៍ជាតិមាតុភូមិ និងបន្តការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចជាតិ។
លោក បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ ពិសេស អ្នកដែលជួបការលំបាក កម្មករ-កម្មការីនី ឱ្យទទួលបានកិច្ចគាំពារសង្គម ទាំងក្នុងដំណាក់កាលជម្ងឺកូវីដ-១៩ និងការទទួលរងនូវវិបត្តិពិភពលោក។

ជាមួយគ្នានេះ លោក បានបន្តថា ក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏បានជំរុញបន្ថែមការផ្តល់នូវអាទិភាពដល់ប្រជាពលរដ្ឋឱ្យទទួលបានការអប់រំការតែប្រសើរ មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង មានទឹកស្អាត និងភ្លើងសម្រាប់ប្រើប្រាស់គ្រប់គ្រាន់តាមខ្នងផ្ទះក្នុងមូលដ្ឋាន។
ចំពោះនៅស្រុកអូររាំងឪ លោក អ៊ាង សុផល្លែត បានអះអាងថា កន្លងមកនេះ ក្រុមការងារចុះមូលដ្ឋានបានសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋអនុវត្តនូវផែនការស្តារជួសជុលផ្លូវនៅតាមទីប្រជុំជន និងភូមិនានា ផ្តល់នូវអណ្តូងទឹកស្អាត ម៉ាសុីនចម្រោះទឹកតាមសាលារៀន និងតាមទីវត្តអារាម ហើយក៏បាននឹងកំពុងបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវក្នុងភូមិ និងតាមខ្នងផ្ទះជាច្រើនកន្លែង និងផ្តល់នូវការគាំទ្រធនធានមនុស្ស តាមរយៈការលើកទឹកចិត្តសិស្សដែលរៀនពូកែ និងការសាងសង់អគារសិក្សាតាមសាលារៀន។
តាមរយៈសមិទ្ធផលជាច្រើនកន្លងមកនេះ លោក អ៊ាង សុផល្លែត បានបន្តឱ្យប្រជាពលរដ្ឋគាំទ្របន្ថែមទៀតដល់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីបង្កើតនូវសមិទ្ធផលថ្មីបន្ថែមទៀតក្នុងមូលដ្ឋានស្រុកអូររាំងឪឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


