Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តអនុវត្តកម្មវិធីកែទម្រង់នានា ដើ​ម្បីពង្រឹង និងពង្រីកសមត្ថភាពកងទ័ព

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តអនុវត្តកម្មវិធីកែទម្រង់នានា ដើ​ម្បីពង្រឹង និងពង្រីកសមត្ថភាពកងទ័ព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ ៧០ នាព្រឹកថ្ងៃទី ១២ ខែ​មិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តអនុវត្តកម្មវិធីកែទម្រង់នានា ដើ​ម្បីពង្រឹង និងពង្រីកសមត្ថភាពកងទ័ព ហើយកសាងសំណាញ់សុវត្ថិភាព សម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីឲ្យការបំពេញភារកិច្ចកងទ័ពកាន់តែមានប្រសិទ្ធភាព និងជាកងកម្លាំងដែលមានជំនាញវិជ្ជាជីវៈ ព្រមមានសមត្ថភាពពេញលេញ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «រាជរដ្ឋាភិបាល នៅតែប្រកាន់ជំហរបន្តគាំទ្រឥតងាករេ ចំពោះការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហការរបស់អង្គភាពកងទ័ពនីមួយៗ ជាមួយស្ថាប័នស៊ីវិលផ្សេងៗទៀត ក្នុងគោលដៅរួមចំណែកលើកកម្ពស់សមត្ថភាពវិស័យកងទ័ពកម្ពុជា»។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានជំរុញលើកទឹកចិត្តចំពោះការចូលរួ​មចំណែករបស់សប្បុរសជននានា ដៃគូអភិវឌ្ឍ ព្រមទាំងអង្គការជាតិ-អន្តរជាតិ ក្នុងការបន្តរួមចំណែកដោះស្រា​យនូវរាល់ការលំបាកខ្វះខាត របស់កងកម្លាំងប្រដាប់អាវុធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម