Connect with us

ព័ត៌មានជាតិ

ផ្លែម្នាស់ទឹកឃ្មុំ និងស្រា​ម្នាស់ត្រូវបានអនុញ្ញាតឱ្យនាំចូលទៅទីផ្សារចិន

បានផុស

នៅ

ផលិតផលធ្វើពីម្នាស់ទឹកឃ្មុំនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែងត្រូវបានក្រុមហ៊ុនរបស់ប្រទេសចិនមួយបានមកចុះអនុស្សារណនៃការយោគយល់ (MOU) នឹងនាំផ្លែម្នាស់ទឹកឃ្មុំ, ស្រាម្នាស់ទឹកឃ្មុំ ជាភេសជ្ជៈ ទៅកាន់ទីផ្សារប្រទេសចិនដោយសារតែម្នាស់នោះគឺមានរសជាតិឆ្ងាញ់ពិសេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ ពន្លឺចិត្តៈ ករុណា អ្នកដាំម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែងបានឱ្យដឹងថា បច្ចុប្បន្នលោកមានផ្ទៃដីចម្ការម្នាស់ទំហំ ១៥ ហិកតានៅឆ្នាំ២០២៣នេះ បានផលជាង១០ម៉ឺនផ្លែហើយពីព្រោះទើបតែដំា នៅឆ្នាំក្រោយវាអាចនឹងកើនបានផលដល់ទៅ៤០ម៉ឺនផ្លែក្រោយពីដាំកូនបន្ថែម។

លោក ករុណា បានបន្ថែមទៀតថា លោកគ្រោងនឹងដាំកូនបន្ថែមឱ្យបាន ១លាន២សែនដើម ដើម្បីប្រមូលផលនៅចុងឆ្នាំ២០២៣ និង២០២៤ ចំពោះកូនម្នាស់នៅពេលដាំមើលថែរហូតបានផល ត្រូវចំណាយពេលយ៉ាងតិច១ឆ្នាំ២ខែ ទើបចាប់ផ្តើមប្រមូលផលបាន កន្លងមកនេះក្រៅពីលក់ផ្លៃម្នាស់នៅក្នុងប្រទេសម្ចាស់ចម្ការ ក៏បានកែច្នៃទឹកម្នាស់ឱ្យទៅជាស្រានិងផលិតផលពីផ្លែម្នាស់ផងដែរ។

លោកបានបន្តឲ្យដឹងទៀតថា ក្រោយពីផលិតស្រាម្នាស់ទឹកឃ្មុំមានរសជាតិឆ្ងាញ់សម្រាប់អ្នកចូលចិត្តមានក្រុមហ៊ុនចិនឈ្មោះ Hainan Chaoqishiting Agricultural Techology Development Co. Lrd. បានមកចុះអនុស្សរណៈ (MOU) ជាមួយនឹងសិប្បកម្មទឹកម្នាស់ ទឹកឃ្មុំករុណា នៅក្រុងស្ទឹងត្រែង ដើម្បីនាំចេញផ្លែម្នាស់ទឹកឃ្មុំ, ស្រាធ្វើពីផ្លែម្នាស់ និងទឹកម្នាស់ទឹកឃ្មុំទៅកាន់ទីផ្សារប្រទេសចិន។

លោក សាយ ពន្លឺចិត្តៈករុណា បាននិយាយបន្ថែមទៀតថា តំណាងក្រុមហ៊ុនចិនបានសន្យាថា ក្រៅពីនាំទៅដោយខ្លួនឯង គេនឹងជួយធ្វើបទបង្ហាញទៅដល់ក្រុមហ៊ុននៅប្រទេសចិនផ្សេងៗទៀត ឱ្យគេបានស្គាល់ចាប់អារម្មណ៍ពីគុណតម្លៃនៃផ្លែម្នាស់ទឹកឃ្មុំខ្មែរ ដើម្បីពូកគេអាចនឹងនាំទៅប្រទេសចិនដែរដោយអនុវត្តទៅតាមនីតិវិធីនៃការនាំចេញរបស់កម្ពុជានិងចិន។ម្ចាស់ចម្ការម្នាស់បាននិយាយថា នៅក្រោយការចុះ MOU រួចលោកបានត្រៀមនឹងដាំម្នាស់ឱ្យបានដល់ទៅរាប់ម៉ឺនដើមបន្ថែមទៀត។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបាននិយាយឱ្យដឹងថា នេះជាជំហ៊ានវិជ្ជមានថ្មីមួយទៀតដែលម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង មានឱកាសបានទៅបង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិ បន្ទាប់ពីមានវត្តមានជាច្រើនឆ្នាំនៅទីផ្សារក្នុងប្រទេស យើងសង្ឃឹមយ៉ាងមុតមាំថា ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងនឹងទទួលបាននូវការចាប់អារម្មណ៍ និងពេញចិត្តនូវរសជាតិពិសេសរបស់វាពីសំណាក់ពលរដ្ឋចិន។

លោកប្រធានមន្ទីរកសិកម្មបន្តថា មន្ទីរនឹងខិតខំបន្ថែមទៀតដើម្បីជួយជំរុញឲ្យប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងចូលរួមបង្កើនការដាំដុះ ជាពិសេសមន្រ្តីជំនាញត្រៀមខ្លួននឹងសម្របសម្រួលបង្កលក្ខណៈងាយស្រួលដើម្បីធ្វើយ៉ាងណាជួយឲ្យម្នាស់ទឹកឃ្មុំនេះបានក្លាយជាកសិផលសំគាល់ភូមិសាស្ត្រ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម