ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យបណ្ដាខេត្តនានា ត្រូវទាក់ទាញអ្នកវិនិយោគមកវិនិយោគក្នុងខេត្តរបស់ខ្លួនបន្តទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំជាថ្មីឲ្យបណ្ដាខេត្តនានា ត្រូវបន្តទាក់ទាញអ្នកវិនិយោគមកវិនិយោគក្នុងខេត្តរបស់ខ្លួនបន្តទៀត ហើយមិនចាំបាច់តែទាល់អ្នកវិនិយោគក្រៅស្រុក នោះទេ។

ការណែនាំជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយកម្មករ-កម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំជាថ្មីបណ្ដាខេត្តនានា ត្រូវបន្តទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តរបស់ខ្លួន បន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សុំឲ្យបណ្ដាខេត្ត ក្នុងហ្នឹងរួមមានទាំងខេត្តកំពង់ចាម បន្តការទាក់ទាញបន្តទៅទៀត នូវវិនិយោគិនបរទេសមកបណ្ដាក់ទុន ឥឡូវយើងបានប្រតិភូកម្មផ្ដល់អំណាចទៅឲ្យថ្នាក់មូលដ្ឋាន មានសិទ្ធិវិនិយោគប្រមាណ ៥លានៗ»។
ដូច្នេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យបន្តទាក់ទាញបន្ថែមទៀត ហើយមិនចាំបាច់ទាល់តែអ្នកវិនិយោគក្រៅប្រទេសនោះទេ តែអ្នកវិនិយោគក្នុងស្រុកក៏ត្រូវទាក់ទាញឲ្យមកវិនិយោគដែរ៕
អត្ថប៖ ឃួន សុភ័ក្រ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


