Connect with us

ព័ត៌មានជាតិ

កូនខ្មែរមួយរូប ជោគជ័យខ្លាំងក្នុងការសិក្សានៅអាមេរិក រហូតក្លាយទីប្រឹក្សាសាលា

បានផុស

នៅ

លោក គីម សម្បត្តិ ជាកូនខ្មែរមួយរូប ដែលត្រូវបានប្រជាជនសហរដ្ឋអាមេរិក​ ឱ្យតម្លៃលើសមត្ថភាពនៃការសិក្សារៀនសូត្រ ដោយទុកជាបុគ្គលគំរូ និងទទួលបានកិច្ចការជាអ្នកផ្តល់ប្រឹក្សាយោបល់របស់សាកលវិទ្យាល័យ Utah ក្នុងឆ្នាំ២០១៨ រហូតមានការចុះផ្សាយលើ​គេហទំព័រ​សារព័ត៌មានក្នុងស្រុក និងក្រៅស្រុកមួយចំនួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជនរូបនេះ ជានិស្សិត​ឆ្នើមមួយរូបក្នុង​ចំណោម ១៥​នាក់​ សម្រាប់​ថ្នាក់សាកលវិទ្យាល័យ​ ដែល​កាលណោះ គឺមានការចូលរួម​ពី​បេក្ខភាព​ជាង ១០០០នាក់ ​ទូទាំង​ប្រទេស និងទទួលបានពានរង្វាន់សិក្សាជាច្រើនពីសាលា ព្រមទាំងបណ្ណសរសើរ​ពណ៌មាសពីអតីតប្រធានាធិបតីទី៤៤ លោក បារ៉ាអូបាម៉ា ទៀតផង ពោលគឺអ្វីដែលមិនធ្លាប់​មាន​ជនជាតិអាស៊ី​ណា​ធ្លាប់​ទទួល​បាន​ពីមុនមក។

សព្វថ្ងៃ លោក គីម សម្បត្តិ គឺ​ជា​អ្នក​ផ្ដល់​ប្រឹក្សាមួយរូប​របស់សកលវិទ្យាល័យ Utah ចាំជួយ​សិស្ស​ដែលផ្ទេរ​ពី​វិទ្យាល័យ​ ទៅ​ឧត្តមសិក្សា ស្វែងរកមុខជំនាញសិក្សារបស់ពួកគេ។​ ក្នុងតួនាទីនេះ លោកអះអាងថា បើសិនជានិស្សិតត្រូវការ​ជំនួយ ក្នុង​ការ​ដាក់​ពាក្យ​សុំ​ចូល​រៀន​នៅ​មហា​វិទ្យាល័យ ការដាក់​ពាក្យ​សុំ​អាហារូបករណ៍​​ជំនួយហិរញ្ញវត្ថុ ឬចុះឈ្មោះសម្រាប់ ការប្រឡងចូល ACT ក៏ដូចជាការប្រឡងចូលមហាវិទ្យាល័យដទៃទៀតជាដើមនោះ លោក​​ជាអ្នកផ្ដល់​ជំនួយ​ដល់សិស្សនិស្សិតទាំងនោះ ដោយការណែនាំពីគន្លឹះនៃការសិក្សា និងវិធីសាស្ត្រនៃការដាក់ពាក្យសុំអាហារករណ៍។​ លោកបន្ថែមថា កន្លងមកលោកក៏បានជួយសិស្ស​វិទ្យាល័យ​ ឱ្យ​ចូល​រៀននិង​បញ្ចប់​ការ​អប់រំ​ជាន់ខ្ព​​ស់ដោយ​ជោគជ័យ បានជាច្រើននាក់ផងដែរ។

បើតាមលោក គីម សម្បត្តិ ជារឿងគួរឲ្យរីករាយ និងមោទនភាពណាស់ នៅពេលដែលលោកអាចជួយសិស្សរបស់លោក បន្តក្តី​ស្រមៃ​របស់​ពួកគេ អាច​ចូល​រៀន​មហាវិទ្យាល័យ ដែល​ជា​​ជម្រើស​របស់​ពួកគេ​បាន​នោះ។

មុននឹងក្លាយខ្លួនជាទីប្រឹក្សាដ៏ឆ្នើម ដែលអាចជួយដល់សិស្សនិស្សិតជាច្រើននាក់បានដូ​ចសព្វថ្ងៃនេះ គួរឱ្យដឹងដែរថា ក្នុងអំឡុងពេលសិក្សា សម្បត្តិ គឺជាសិស្ស​ឆ្នើម​មួយ​រូប​ដែល​តែង​ទទួល​បាន​លទ្ធផល​ល្អ ក្នុងការសិក្សារបស់ខ្លួន និងមានបំណងចង់ជួយអ្នកដទៃ​​ជោគជ័យ ក្នុងការ​ដាក់ពាក្យចូលរៀននៅមហាវិទ្យាល័យ និងទទួលបានអាហារូបករណ៍​ដូ​ចជា​ខ្លួន​ដែរ។

គួរបញ្ជាក់ថា លោក គីម សម្បត្តិ​ជាជន​ជាតិ​ខ្មែរ បានកើតនៅលើទឹកដីប្រទេសកម្ពុជា និងបានសិក្សារៀនសូត្រភាសាខ្មែរ អង់គ្លេស និងចិន នៅកម្ពុជា ដោយរៀនភាសាជាតិបាន​ត្រឹមថ្នាក់ទី៦។ បន្ទាប់មក សម្បត្តិក៏ត្រូវបាន​ផ្លាស់​ប្ដូរ​ទៅ​រស់​នៅ​រដ្ឋ Utah សហរដ្ឋអាមេរិក​ បន្តការសិក្សានៅទីនោះ។​ ​ក្នុង​ឆ្នាំ២០១៣ យុវជនរូបនេះក៏បានក្លាយជាសិស្សឆ្នើមម្នាក់ ​នៅ​វិទ្យាល័យ Hunter ផ្នែក​វិទ្យាសាស្ត្រ។

មុននឹងឈានមកដល់ចំណុចនេះ សម្បត្តិ​បានឱ្យដឹងថា បើនិយាយពីកម្រិតនៃការសិក្សាភាសារអង់គ្លេស សម្បត្តិ មិនបាន​ទទួល​ការអប់រំនៅ​សាលា​លំដាប់ខ្ពស់​អ្វីនោះទេ ព្រោះគ្រួសារសម្បត្តិមិនមែនជាអ្នកស្តុកស្តម្ភអ្វីឡើយ តែក៏​បាន​សិក្សារៀនសូត្រនៅវិទ្យាស្ថានមួយឈ្មោះថា ញ៉ូតុនធីឡាយ អំឡុងឆ្នាំ២០០៣-២០០៦ ជាសាលាដែលកៀកផ្ទះបំផុត។ សម្បត្តិ តែងទទួលបាន​ពិន្ទុ​ល្អ​ជានិច្ចក្នុងការសិក្សារៀនសូត្ររបស់ខ្លូន តែបើទោះបីស្ថិតក្នុងលទ្ធផលល្អក៏ដោយ កុមារារូបនេះនៅ​តែ​បារម្ភ​ពី​អនាគត​សិក្សា​របស់ខ្លួន ពិសេសខ្លាចថាពេលដែលទៅសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក សមត្ថភាពនៃការសិក្សារបស់ខ្លួនអាចនឹងទៅមិនដល់គេ ព្រោះតែគេជាជនជាតិដែលប្រើភាសានេះស្រាប់។​ ប៉ុន្តែដោយទទួលស្តាប់ពាក្យជំរុញ​កម្លាំង​ពីគ្រូបង្រៀនខ្លួនថា “ប្អូនពូកែណាស់ ទោះប្អូនទៅដល់ណាក៏អ្នកគ្រូជឿថា ជោគជ័យដែរ” ទើបសម្បត្តិ ផ្តើមជឿជាក់​ខ្លួនឯង​និងបន្តទម្លាប់​រៀន​សូត្​រ​មិន​ធុញទ្រាន់ រហូតទទួលបានលទ្ធផលតាមការចង់បាន​នៅ​ពេល​នេះ។​

ទន្ទឹមនេះ សម្បត្តិលើកឡើងថា “មិនមែនទាល់តែរៀនសាលាថ្លៃៗ ទើបអាចទទួលបានការសិក្សាល្អនោះទេ”។ ជាក់ស្តែង មូលហេតុដែលលោកទទួលបានជោគជ័យខ្លាំង ចំពោះការ​សិក្សារៀន​​សូត្រ​នៅសហរដ្ឋអាមេរិក គឺសុទ្ធតែផ្តើមចេញ​ពីការខិតខំរបស់ខ្លួនឯងទាំងស្រុង។​

បើតាមលោក គីម សម្បត្តិ រយៈពេលជាច្រើនឆ្នាំដែលលោកបានរស់នៅសិក្សារៀនសូត្រ និងធ្វើការនៅទីនោះ ក៏មានផលលំបាកច្រើនផងដែរ មិនដូចជានៅកម្ពុជាទេ។ តាមការឱ្យដឹង ជាតិសាសន៍​នៅទីនោះ មើលងាយជនជាតិ​អាសុីណាស់ ពិសេសកម្ពុជាយើងតែម្តង ដោយសារតែគេយល់ថា កម្ពុជាភាគច្រើនរៀនបានត្រឹមវគ្គជំនាញខ្លីៗប៉ុណ្ណោះ មិនអាចមានលទ្ធភាពសិក្សាកម្រិតស្តង់ដារដូចជាតិសាសន៍ដទៃឡើយ។ ប៉ុន្តែសម្រាប់លោកផ្ទាល់ លោកមិនដែលខ្វល់ខ្វាយ​នឹងបញ្ហានេះឡើយ គឺខំរៀនតែមួយមុខប៉ុណ្ណោះ រហូតដល់គ្រូៗស្ញប់ស្ញែងនឹងសមត្ថភាព និងល្បីដល់សិស្សៗ​ដទៃទៀត​ដែលរួមសាលា។

លោកថា “នៅពេលដែលខ្ញុំប្រាប់គេថា ខ្ញុំជាជនជាតិខ្មែរ អ្នកនោះតែងសួរបញ្ជាក់ខ្ញុំម្តងហើយម្តងទៀតដោយភាពភ្ញាក់ ផ្អើល និងខ្លះមិនជឿទេថា ខ្ញុំជាខ្មែរ និងគិតថាជាជនជាតិចិនឬកូរ៉េអីជាដើម”។ លោកបន្តទៀតថា “ដោយសារតែសមត្ថភាព ខ្ញុំក៏ត្រូវបានគេទទួលស្គាល់ គោរពឲ្យតម្លៃជានិច្ច ហើយខ្ញុំមិនដែលបដិសេធ នៅពេលដែលនរណាម្នាក់មកសួរខ្ញុំ ពីមេរៀន ណាមួយដែលគេមិនយល់ឡើយ ខ្ញុំតែងតែពន្យល់ណែនាំគេជានិច្ច ក្នុងកម្រិតចំណេះដឹងដែលខ្ញុំមាន”។

មកដឹងពីសមិទ្ធផល និងជោគជ័យខ្លះៗដែលលោកទទួលបាន៖

ក្នុងឆ្នាំ២០១៧ សម្បត្តិជាប់អាហាររូបករណ៍សិក្សារយៈពេលខ្លីក្នុងសាលាល្បីឈ្មោះមួយរបស់តៃវ៉ាន់ National Taiwan University ដោយប្រើពេលជាង ១ខែ សិក្សានៅទីនោះ។ អំឡុងពេលសិក្សា រៀនសូត្រនៅទីនោះ សម្បត្តិទទួលបានជំនាញភាសាអភិវឌ្ឍទំនាក់ទំនងអន្តរវប្បធម៌ និងបានជួបមនុស្សថ្មីៗជុំវិញពិភពលោក។ ក្រៅពីថ្ងៃសម្រាក សម្បត្តិក៏បានចំណាយពេលរៀនភាសាចិនកុកងឺ និងវប្បធម៌ចិនផងដែរ។

ក្នុងឆ្នាំ២០១៨ លោកបានក្លាយជាទីប្រឹក្សាវ័យក្មេងដំបូងគេមួយរូប ប្រចាំសកលវិទ្យាល័យ Utah ដែលជាទូទៅ កិច្ចការនេះគឺសម្រាប់តែសាស្ត្រាចារ្យដែលមានបទពិសោធន៍ប៉ុណ្ណោះ ហើយកាលណោះ សម្បត្តិក៏នៅជាសិស្សទទួលការបណ្តុះបណ្តាលដែរ។ ប៉ុន្តែដោយផ្អែកលើសមត្ថភាព សម្បត្តិ ទទួលបានកាឱកាសបង្រៀនសិស្ស-និស្សិតជាច្រើនរូប ឱ្យជោគ​ជ័យ​ក្នុងការសិក្សា ពិសេសណែនាំពួកគេឲ្យយកបានអាហាររូបករណ៍ ក៏ដូចជាប្រឡងទៅសាកលវិទ្យាល័យល្បីៗ តាមបំណងរបស់ពួកគេទៀតផង។

ក្រោយមក ក្នុងឆ្នាំ២០២១ ទីប្រឹក្សាវ័យក្មេងរូបនេះក៏ទទួលបានពានរង្វាន់ជាទីប្រឹក្សាឆ្នើមទី១ ប្រចាំសកលវិទ្យាល័យ Utah (The University Of Utah College Advisor Of The Year) ដែលមិនធ្លាប់មានជនជាតិខ្មែរ ណាទទួលបាន។

រយៈពេល ៥ឆ្នាំ សម្រាប់​ថ្នាក់មហាវិទ្យាល័យ ចន្លោះឆ្នាំ ២០១៣ – ២០១៨ យុវជនម្នាក់នេះ តែងឈ្នះបានអាហារ រូបករណ៍សិក្សា ដោយបូករួមទាំងការស្នាក់នៅនិងសម្ភារៈសិក្សា។

បើតាមលោក គីម សម្បត្តិ ក្នុងតួនាទីជាអ្នកប្រឹក្សាប៉ុន្មានឆ្នាំមកនេះ លោកបានជួយសិស្សមិនត្រឹមតែការជ្រើសរើស មហាវិទ្យាល័យ​ផ្សេងៗ​នោះទេ គឺមានទាំងការណែនាំពួកគេអំពីផ្លូវអាជីព​ដែលពួកគេ​គួរចាប់យកផងដែរ។ ប៉ុន្តែក្នុងនោះលោកបន្ថែមបញ្ជាក់ដែរថា លោកក៏មានក្តីស្រមៃរបស់ខ្លួន ហើយជាង ១​ឆ្នាំ​មុន លោកបាន​សម្រេច​ចិត្ត​​ប្តូរគោលដៅ​​ទៅ​រក​អាជីព​​ផ្សេង​​ពី​វិស័យ​ឯកជន និង​ចាក​ចេញ​ពី​ការងារវិស័យ​អប់រំ​សាធារណៈផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម