ព័ត៌មានជាតិ
កម្ពុជា នាំពូជគោថ្មីពីប្រេស៊ីលបង្កាត់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា និងសម្រាប់នាំចេញ
កម្ពុជា បាននាំយកពូជគោថ្មីដែលមានការលូតលាស់លឿន សមស្របទៅនឹងអាកាសធាតុមិនរើសចំណីធន់នឹងកំដៅពីប្រទេសប្រេស៊ីលមកបង្កាត់នៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា និងសម្រាប់នាំចេញទៅក្រៅប្រទេស។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសបង្ហាត់សិប្បនិម្មិតគោលជំនាន់ទី២០ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វនៃសាកលវិទ្យាល័យភូមិកសិកម្ម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ធ្នូ លោក រស់ មុនិន្ទ ម្ចាស់កសិដ្ឋានភ្នំព្រះមានជ័យ បានមានប្រសាសន៍ថា ការនាំចូលពូជគោថ្មីមកពីប្រទេសប្រេស៊ីលនេះ ដោយសារតែបច្ចុនប្បន្នបញ្ហាទីផ្សារគោនៅកម្ពុជា មិនមានអំណោយផលល្អ ហើយពូជគោថ្មីនេះ ជាប្រភេទគោដែលមិនមានស្នែងអត់មានបូក ប៉ុន្តែមានសាច់ល្អ ពិសេសវាមានសក្តានុពលទីផ្សារខ្ពស់។
លោកបានបន្តទៀតថា ពូជគោថ្មីនេះទើបនាំចូលបាន៣ខែប៉ុណ្ណោះ ដោយនាំចូលមេជីវិតមកបង្កាត់ជាមួយគោក្នុងស្រុកព្រោះថា ពូជគោនេះវាសមស្របទៅនឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ធន់កំដៅ ការលូតលាស់លឿន មិនរើសមេដោយសារកូនតូចល្មមមានទ្រវែងជើងខ្លីមិនមានស្នែង និងមិនរើសចំណីទេ។

លោកបានបន្តដូច្នេះថា«យើងបានផ្សព្វផ្សាយពូជគោថ្មី ដល់សិក្ខាកាមដើម្បីយកពូជនេះ ទៅបង្កាត់ហើយពេលបង្កាត់បានយើងទិញយកវិញទាំងអស់ដោយមិនមានការព្រួយបារម្ភពីទីផ្សារឡើយ ខណៈយើងត្រូវការទិញប្រមាណ១ម៉ឺនក្បាល សម្រាបផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ហើយកសិដ្ឋានចិញ្ចឹមគោភ្នំព្រះមានជ័យ ត្រៀមចិញ្ចឹមពូជគោនេះប្រមាណ៣០០ក្បាល»។
លោកបានណែនាំឱ្យកសិករមានការកែប្រែពូជគោ ព្រោះថា ការចិញ្ចឹមគោត្រូវតម្រូវទៅតាមទីផ្សារមិនមែនចិញ្ចឹម ដើម្បីតម្រូវខ្លួនឯងនោះទេ។ ដូចនេះការជ្រើសរើសពូជគោណាដែលងាយស្រួលចិញ្ចឹមនិងងាយស្រួលរកទីផ្សារ។
លោក ហ៊ុំ សុផុន តំណាងក្រុមហ៊ុនប៊ីភី បានឱ្យដឹងថា រយៈពេល៣ថ្ងៃនេះ មានការបង្ហាត់បង្រៀនដល់សិក្ខាកាមចំនួន៤ចំណុច៖ ទី១ បង្រៀនពីរបៀបបង្កាត់សិប្បនិម្មិតគោ ដើម្បីឱ្យសិក្ខាកាមទៅបង្កាត់បន្ត និងរបៀបដាក់ស៊ីដា ដើម្បីឱ្យគោរកឈ្មោលនៅក្នុងថ្ងៃតែមួយ, ទី២ បង្រៀនពីរបៀបប្រើប្រាស់ថ្នាំ ទី៣ បង្រៀនពីរបៀបធ្វើចំណីគោ និងទី៤ការអនុវត្តជាក់ស្តែង។
លោកបានបន្តថា មកដល់ពេលនេះ បានបណ្តុះបណ្តាលដល់សិក្ខាកាមចំនួន២០លើកមកហើយ ដោយមានសិក្ខាកាមចូលរួមសរុប៤២៥នាក់ ហើយលោកសង្ឃឹមថា សិក្ខាកាមអាចយកចំណេះដឹងទាំងនេះទៅបង្កាត់គោឱ្យបានល្អទទួលបានគោច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចំរើន។
លោក ជា ប៊ុនថុន ព្រឹទ្ធបុរសរង មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វនៃសាកលវិទ្យាល័យភូមិកសិកម្មបាន ក៏បានណែនាំដល់កសិករគួរចូលរួមវគ្គបណ្តុះបណ្តាលឱ្យបានច្រើន និងជាប់ជាប្រចាំ ដើម្បីទទួលបាននូចំណេះដឹងថ្មីៗបន្ថែម ក្នុងការអភិវឌ្ឍន៍ការចិញ្ចឹមសត្វគោកាន់តែប្រសើរសំដៅជំរុញវិស័យចិញ្ចឹមគោឱ្យមានការរីកចំរើនទាំងបច្ចេកទេស និងការថែទាំឱ្យមាននិរន្តរភាពសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ក៏ដូចជាបង្កើនការងារជូនដល់ប្រជាកសិករផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoលោក ណេតាន់យ៉ាហ៊ូ ប្រកាសគាំទ្រក្រុមអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ World Cup យប់នេះ


