ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចុះហត្ថលេខារួចហើយ លើអនុក្រឹត្យផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មការនីមានផ្ទៃពោះរហូតកូនមានអាយុ ២ឆ្នាំ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច បានចុះហត្ថលេខារួចហើយ ទៅលើអនុក្រឹត្យដែលផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មការនីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ ដែលនឹងត្រូវអនុវត្តចាប់ពីខែសីហា ឆ្នាំ ២០២៣តទៅ។ ការឲ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ម្សិលមិញនេះ អនុក្រឹត្យបានចុះហត្ថលេខាហើយ ដោយឯកឧត្ដមបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំអនុក្រឹត្យ សម្រាប់អនុវត្តជាមួយនឹងស្ត្រីមានផ្ទៃពោះៗ បានចុះហត្ថលេខាពីម្សិល សម្រាប់អនុវត្តពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣តទៅ ក្មួយៗនឹងត្រូវទទួលបាននូវផលប្រយោជន៍បន្ថែម ដែលមានទឹកប្រាក់ដូចដែលឯកឧត្ដម អ៊ិត សំហេង បានលើកឡើងៗ»។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កាលពីមិនទាន់ជួបជាមួយកម្មករ-កម្មការនី គឺកម្មការនីដែលមានផ្ទៃពោះហើយឆ្លងទន្លេ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ៣ខែ ដោយទទួលបានប្រាក់ខែត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៨មក កម្មការនីដែលមានផ្ទៃពោះហើយឆ្លងទន្លេ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ៣ខែ ដោយទទួលបានប្រាក់ខែ ១២០ភាគរយ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ចាប់ពីខែសីហា ឆ្នាំ ២០២៣តទៅ កម្មការនីនឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀត ដោយនៅពេលមានផ្ទៃពោះហើយពិនិត្យសុខភាព ៤ដង ហើយក្នុងមួយដងនឹងទទួលបានការឧបត្ថម្ភប្រាក់ចំនួន ៨ម៉ឺន រៀល ហើយនៅពេលឆ្លងទន្លេនឹងទទួលបានការឧបត្ថម្ភចំនួន ៨០ម៉ឺនរៀល។ បន្ទាប់មកទៀត ក្នុងរយៈពេល ២ឆ្នាំក្រោយការឆ្លងទន្លេ គឺកម្មការនីនឹងត្រូវទទួលបានការឧបត្ថម្ភចំនួន ១០ដងទៀត ដោយក្នុងមួយដងទទួលបានចំនួន ៨ម៉ឺនរៀល ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២០ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


