Connect with us

ព័ត៌មានជាតិ

អបអរ សិស្សឆ្នើមគណិតវិទ្យាថ្នាក់ជាតិ និងគណិតវិទ្យាអន្តរជាតិតាមអនឡាញ ឆ្នាំ២០២៣

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសសិស្សឆ្នើមចំនួន ៥០នាក់ ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ១ ២០០ នាក់ ដែលបានចូលរួមប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតវិទ្យាសាស្រ្ដ និងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡា នៅចុងសប្ដាហ៍នេះ បានរៀបចំពិធីប្រគល់មេដាយ រង្វាន់ ប្រកាសនីយបត្រជូនដល់ជ័យលាភីដែលបានចូលរួមប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតវិទ្យាសាស្រ្ដ Scientific Calculator និងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញ Caribou Content 2023។

ពីធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រុមហ៊ុន Casio នាយកសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស សរុបប្រមាណ ៥០០នាក់។

ថ្លែងក្នុងឱកាសនោះ បណ្ឌិត រដ្ឋលេខាធិការ អ៊ុម រម្យណី បានមានមតិសំណេះសំណាល លើកទឹកចិត្ដឱ្យប្អូនសិស្សានុសិស្សយកចិត្តទុកដាក់សិក្សារៀនសូត្រ និងចេះប្រើប្រាស់ម៉ាស៊ីនគិតលេខឱ្យបានត្រឹមត្រូវ។

គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ មានសិស្សានុសិស្សទូទាំងប្រទេសចុះឈ្មោះចូលរួមប្រឡងពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ ចំនួនសរុប ១ ២០០ នាក់ មកពី ៣៥ អនុវិទ្យាល័យ វិទ្យាល័យរដ្ឋ និងឯកជន។ ជាលទ្ធផល កម្មវិធីប្រឡងជ្រើសរើសបានសិស្សឆ្នើមចំនួនសរុប ៥០នាក់ ដែលក្នុងនោះទទួលបានមេដាយមាសចំនួន ៥នាក់ មេដាយប្រាក់ចំនួន ១០នាក់ និងមេដាយសំរឹទ្ធចំនួន ១៥នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម