ព័ត៌មានជាតិ
ការអភិវឌ្ឍន៍រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល បានថវិកាពីការលក់ឥណទានកាបូន
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានអះអាងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីមួយចំនួននៅក្នុងរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល គឺជាថវិកាដែលបានមកពីការលក់ឥណទានកាបូន។

លោក សាយ សំអាល់បានបញ្ជាក់ថា ក្រសួងបរិស្ថាននឹងបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជូនដល់ប្រជាសហគមន៍ដើម្បីអាចឱ្យប្រកបមុខរបរដោយនិរន្តរភាព និងការទទួលខុសត្រូវ។ នេះគឺជាការប្រែក្លាយជីវភាពជាក់ស្តែងរបស់ប្រជាសហគមន៍នៅហ្នឹងកន្លែង។
បើតាមលោករដ្ឋមន្រ្តី «ថវិកាក្នុងការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធនៅរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល គឺបានមកពីការលក់ឥណទានកាបូន»។


រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
ការលក់ឥណទានកាបូន គឺធ្វើយ៉ាងណាជំរុញប្រជាសហគមន៍ឱ្យចូលរួមរក្សាព្រៃឈើដើម្បីអាចរកបានចំណូល ជំនួសឱ្យការកាប់បំផ្លាញព្រៃឈើ។ កម្ពុជាបានចាប់ផ្តើមគម្រោងលក់ឥណទានកាបូនតាំងពីឆ្នាំ២០១៦ មក មកទល់ពេលនេះទទួលបានចំណូលជាង ១១ លានដុល្លារ ដែលចំណូលទាំងនេះត្រូវបានបែងចែកចូលទៅក្នុងសហគមន៍តាមរយៈការអភិវឌ្ឍភូមិឃុំក្នុងមូលដ្ឋាន៕

កាលពីថ្ងៃទី ០៩ ខែកក្កដា លោក សាយ សំអាល់ បានដឹកនាំប្រតិភូក្រសួងបរិស្ថានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិលក្នុងខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀងក្នុងខេត្តពោធិ៍សាត់។
ការប្រែក្លាយអភិវឌ្ឍនៅរមណីយដ្ឋានទឹកធ្លាក់ទាំង ២ កន្លែងមានដូចជា ការសាងសង់តូបលក់ម្ហូបអាហារ, ខ្យស់អង្គុយលំហែកម្សាន្ត, កសាងបន្ទប់ទឹក, ចំណតម៉ូតូ, និងយានយន្ត, កន្លែងបោះតង់, កែលម្អ និងរៀបចំសួនច្បារ និងផ្លូវថ្មើរជើង ដោយមានជណ្តើរទ្បើងចុះ ឱ្យមានសោភណ្ឌភាពសំដៅទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទៅទស្សនាកម្សាន្តកាន់តែច្រើនទ្បើងថែមទៀត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


