Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ អ្នកសារព័ត៌មាន បានជួយផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យពលរដ្ឋបានយល់ដឹង

បានផុស

នៅ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ដ្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា នាពេលអនាគត កាលពីព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣នេះ បានបង្ហោះវីដេអូមួយតាមបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាម ដោយលើកឡើងពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ដែលបានរួមចំណែកជួយផ្សព្វ​ផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យប្រជាពលរដ្ឋបានយល់ដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្នកសារព័ត៌មាន គឺជាអំណាចទី៤ ដែលរួមចំណែកក្នុងជួយផ្សព្វផ្សាយគោលនយោបាយ ដែលរាជរដ្ឋាភិបាលផ្ដល់ជូនទៅប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះ គឺអ្នកសារព័ត៌មាន មានតួនាទីជួយផ្សព្វផ្សាយភាពខ្វះខាតរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

ឯកឧត្ដម បានលើកជាឧទាហរណ៍ថា នៅពេលរាជរដ្ឋាភិបាលជួយស្ថាបនាផ្លូវជូនប្រជាពលរដ្ឋ ត្រូវជីកកាយប្រព័ន្ធលូថ្មី ដោយមិនបានជីកលុបវិញភ្លាមៗ ប្រជាពលរដ្ឋខ្លះពុំយល់បែរជានាំគ្នាខឹងរាជរដ្ឋាភិបាលវិញ។ ដូច្នេះហើយ! អ្នកសារព័ត៌មាន ត្រូវមានតួនាទីជួយផ្សព្វផ្សាយ និងបកស្រាយពន្យល់ឲ្យប្រជាពលរដ្ឋ បានយល់ដឹងអំពីបញ្ហាទាំងនេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា «ហ្នឹងហើយ គឺការជួយនៅក្នុងអំពើវិជ្ជមាន និងផ្ដល់នូវផលវិជ្ជមាន អាហ្នឹងគឺប្រជាជនមករដ្ឋ គឺថាមកពីលើមកក្រោមពីក្រោមឡើងលើ ពីក្រោមមកលើគឺយើងបានតាមហ្នឹង តែពីលើទៅក្រោមវិញគឺសារព័ត៌មានជាអ្នកជួយផ្សព្វផ្សាយ នូវគោលនយោ​បាយ នូវផលវិជ្ជមាន ដែលរដ្ឋាភិបាលផ្ដល់ជូន ជួនកាលគោលនយោបាយខ្លះយើងដាក់ទៅ ប្រជាពលរដ្ឋអត់បានជ្រាបទេ តែបានសារព័ត៌មានរបស់យើងជួយផ្សព្វផ្សាយបន្ត ទើបគាត់ដឹង ហើយនេះហើគឺជាការជួយគ្នានៅក្នុងផលវិជ្ជមាន»។

ឯកឧត្តម លើកឡើងដែរថា កន្លងមក សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរៀបចំមេធាវីជួយការពារចំពោះអ្នកសារព័ត៌មាន ដែលមានប្រភពព័ត៌មានផ្សាយច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មាន ដែលបង្កើតព័ត៌មានក្លែងក្លាយ ឬគ្មានប្រភពច្បាស់​លាស់ចេញផ្សាយ គឺមិនត្រូវបានការពារ និងការលើកទឹកចិត្តនោះឡើយ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងទៀតថា រាជរដ្ឋាភិបាលអាណត្តិនេះ ក៏ដូចជាអាណត្តិក្រោយៗទៀត តែងតែយកចិត្តទុកដាក់លើកទឹកចិត្តឲ្យអ្នក​សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយត្រូវតែរួមគ្នាផ្សព្វផ្សាយព័ត៌មានទាំងរឿងវិជ្ជមាន និងរឿងអវិជ្ជមាន ដែលកើតមានក្នុងសង្គមខ្មែរ ដើម្បីឲ្យរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នក​សារព័ត៌មាន គឺជាដៃគូសហការដ៏ល្អ និងសំខាន់បំផុតដោយមិនអាចខ្វះបាន ក្នុងការរួមចំណែកផ្សព្វផ្សាយអំពីគោលនយោបាយនានា របស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋបានយល់ដឹង៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ នាទីutes មុន

លោក គួច ចំរើន ជំរុញក្រុមបច្ចេកទេសសាងសង់ផ្លូវលេខ ១២១៨ ត្រូវសាងសងឲ្យត្រូវស្តង់ដារប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ២២ កក្កដា តទៅ

ព័ត៌មានជាតិ៥៦ នាទីutes មុន

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកំពុងដើរតួនាទីយ៉ាងសំខាន់ស្របពេលរីកចម្រើនបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារមូស្គូជាទ្រង់ទ្រាយធំ បង្ខំឲ្យបិទអាកាសយានដ្ឋាន ៤កន្លែង

សន្តិសុខសង្គម១ ម៉ោង មុន

Update៖ ករណីឆេះក្នុងអគារខុនដូនៅផ្លូវ២១៧​សង្កាត់ស្ទឹងមានជ័យទី១ កើតឡើងដោយសារឆ្លងចរន្ដពីម៉ាស៊ីនបោកខោអាវ

Sokha Hotels

ព័ត៌មានពេញនិយម