ព័ត៌មានជាតិ
Vignette Collection របស់ IHG Hotels & Resorts លេចរូបរាងនៅភ្នំពេញ និងចាប់ដៃគូជាមួយក្រុមហ៊ុន Odom Living Co. Ltd ដោយនឹងណែនាំម៉ាកប្រណិតមកកាន់កម្ពុជា នាឆ្នាំ ២០២៧ ខាងមុខ
IHG Hotels & Resorts បានប្រកាសពីការចាប់ដៃគូជាមួយក្រុមហ៊ុន Odom Living Co. Ltd ដើម្បីនាំ យក Vignette Collection មកកាន់ទីក្រុងភ្នំពេញក្នុងឆ្នាំ 2027 ខាងមុខនេះ។

ស្ថិតនៅចំកណ្តាលរាជធានីដ៏មមាញឹករបស់ប្រទេសកម្ពុជា Vignette Collection Phnom Penh Odom ដែលមានរហូតដល់ទៅ 50 បន្ទប់ នឹងនាំមកជូនភ្ញៀវរបស់ខ្លួននូវគោលដៅដំណើរកម្សាន្តដ៏ប្រណីត និងរបៀបរស់នៅផ្ដាច់មុខ ដែលមានការតុបតែងប្រណីត និងរបៀបរស់នៅគួរឱ្យចាប់អារម្មណ៍។ បង្កើតឡើងសម្រាប់អ្នកធ្វើដំណើរប្រណីតជំនាន់ក្រោយ ទោះបីជាសណ្ឋាគារនីមួយៗត្រូវបានបង្កើតឡើងដោយមានលក្ខណៈប្លែកៗគ្នា ប៉ុន្តែត្រូវបានភ្ជាប់ដោយចក្ខុវិស័យរួមគ្នាមួយដើម្បីផ្ដល់ការផ្លាស់ប្តូរដែលផ្ដល់ភាពវិជ្ជមានសម្រាប់អ្នករាល់គ្នា។

ជាទីតាំងទីពីររបស់ IHG Hotels & Resorts ដែលនឹងបើកដំណើរការក្នុងប្រទេសកម្ពុជា បន្ទាប់ពី Six Senses Krabey Island សណ្ឋាគារ Vignette Collection Phnom Penh Odom នឹងចូលរួមក្លាយជាសមាជិក នៃក្រុមដែលផ្ដល់ប្រណីតភាព និងរបៀបរស់នៅដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានសណ្ឋាគារបើកជាង 450កន្លែង និងសរុបជាង 100,000 បន្ទប់។ Vignette Collection គឺជាម៉ាកដំបូងគេ ដែលចូលរួមជាមួយ IHG ដែលបន្ទាប់មកត្រូវបានចូលរួមដោយ Six Senses, InterContinental Hotels & Resorts, Regent Hotels & Resorts, Kimpton Hotels & Restaurants និង Hotel Indigo។

អនុប្រធានផ្នែកអភិវឌ្ឍន៍ IHG Hotels & Resorts លោក Patrick Finn បានលើកឡើងថា “Vignette Collection គឺជាម៉ាកដ៏ប្រណីត និងផ្ដល់របៀបរស់នៅដ៏ថ្មីបំផុតមួយរបស់ IHG ហើយកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារជាច្រើន។ វាជាជម្រើសដ៏ល្អឥតខ្ចោះមួយ សម្រាប់ដៃគូដែលស្វែងរកការរក្សាអត្តសញ្ញាណពិសេសសម្រាប់សណ្ឋាគាររបស់ពួកគេ ខណៈពេលដែលទទួលបានអត្ថប្រយោជន៍លក្ខណៈសកល លើប្រព័ន្ធគ្រប់គ្រង និងជំនាញរបស់យើងក្នុងនាមជាប្រតិបត្តិករសណ្ឋាគារប្រណីត និងរបៀបរស់នៅធំជាងគេទីពីរ នៅលើពិភពលោក។

“វាពិតជាអស្ចារ្យណាស់ក្នុងការធ្វើការជាមួយ Odom Living ដើម្បីនាំយកសណ្ឋាគារ Vignette Collection មកកាន់រាជធានីរបស់ប្រទេសកម្ពុជា។ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ 2021 Vignette Collection បានបើកទីតាំងថ្មីៗចំនួនប្រាំមួយ នៅតាមគោលដៅនានារួមមានទីក្រុងប្រីសប៊េន ទីក្រុងបាងកក ទីក្រុងផតតូ និងទីក្រុងវ៉ាស៊ីងតោន និងបានពង្រីកសណ្ឋាគារឆ្នើមៗចំនួន 15 បន្ថែមទៀត។ ក្នុងរយៈពេល 10 ឆ្នាំខាងមុខ យើងរំពឹងថា Vignette Collection នឹងមានការពង្រីករហូតដល់ 100 ទីតាំង ទូទាំងពិភពលោក ដែលអាចទាក់ទាញភ្ញៀវដែលស្វែងរកការស្នាក់ដែលមានលក្ខណៈពិសេស និងផ្ដល់នូវបទពិសោធន៍មិនអាចបំភ្លេចបាន។
លោក គាន គឹមលាង ប្រធានក្រុមប្រឹក្សាភិបាល របស់ Odom និងជាស្ថាបនិកនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ULS បានបន្ថែមថា “ភ្នំពេញជាទីក្រុងរស់រវើក ជាមួយនឹងប្រវត្តិសាស្ត្រដ៏សម្បូរបែប ស្ថាបត្យកម្មដ៏ឥតខ្ចោះ អាហារឆ្ងាញ់ៗ និងវប្បធម៌ពិសេស ហើយពួកយើងជឿជាក់ថា Vignette Collection Phnom Penh Odom នឹងកាន់តែពង្រឹងស្ថានភាពរបស់ទីក្រុងនេះឲ្យក្លាយជាគោលដៅមួយដែលមិនអាចមើលរំលង។
“បទពិសោធន៍ម៉ាក Vignette Collection ដែលផ្ដល់នូវការស្នាក់នៅមិនអាចប្រៀបបាន ដោយម៉ាកនីមួយៗបង្កើតឡើងជាមួយនឹងទស្សនវិស័យ និងប្រវត្តិរៀងៗខ្លួន ដែលផ្ដល់ការទាក់ទាញទៅដល់អ្នកធ្វើដំណើរជំនាន់ក្រោយមកកាន់ទីក្រុងដ៏រីកចម្រើននេះ។ ហ៊ុមព័ទ្ធជុំវិញដោយហាងលក់ទំនិញដ៏គួរឲ្យចាប់អារម្មណ៍ ទីតាំងការិយាល័យ សណ្ឋាគារ និងលំនៅដ្ឋាន Vignette Collection នឹងមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរមកកម្សាន្តប៉ុណ្ណោះទេ តែក៏នឹងទាក់ទាញភ្ញៀវក្នុងស្រុកបានយ៉ាងឆាប់រហ័សដូចគ្នាផងដែរ។
ស្ថិតនៅលើជាន់លើគេ ទាំងប្រាំពីររបស់ Odom Tower ដែលជាផ្នែកការិយាល័យមាន 45 ជាន់ នៃគម្រោងអភិវឌ្ឍន៍ចម្រុះ Odom Vignette Collection Phnom Penh Odom មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ដែលជាផ្លូវធំមួយនៅចំកណ្តាលរាជធានីភ្នំពេញ។ ជាមួយនឹងទីតាំងដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ សណ្ឋាគារនេះក៏នៅជិតស្ថានទូតអន្តរជាតិជាច្រើន និងភ្នាក់ងាររដ្ឋាភិបាលកម្ពុជា ក៏ដូចជាធុរកិច្ចអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
បន្ទប់នៅ Vignette Collection Phnom Penh Odom មានសរុបចំនួន 50 បន្ទប់ រួមមានបន្ទប់ធម្មតា និងបន្ទប់ស្វីត ក៏ដូចជាកន្លែងកម្សាន្ត ដូចជា ភោជនីយដ្ឋានចំនួនពីរ បារលើដំបូល កន្លែងអង្គុយលេងខាងមុខ អាងហែលទឹក កន្លែងហាត់ប្រាណ ក្លឹបឯកជនសម្រាប់តែសមាជិក និងបន្ទប់ប្រជុំចំនួនបួន។
ម៉ាកនេះបានពង្រីកខ្លួនឯងយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងការបើកសណ្ឋាគារ Sindhorn Midtown Bangkok ដែលជា Vignette Collection ក្នុងឆ្នាំ 2022 ជាមួយនឹងការប្ដូរម៉ាករបស់ Dinso Resort & Villas Phuket ហើយប្រទេសថៃ នឹងជាប្រទេសបន្ទាប់នាចុងឆ្នាំនេះ និងសណ្ឋាគារពីរទៀតនៅ The Aquatique Pattaya និង Bangkok Chinatown។
Vignette Collection ដែលជាម៉ាកដំបូងរបស់ IHG គឺជាបណ្ដាញក្រុមអចលនទ្រព្យមួយប្រភេទនៅក្នុងទីតាំងទីក្រុង និងជាទីតាំងរមណីយដ្ឋាន ដែលអ្នកធ្វើដំណើរជំនាន់ក្រោយអាចទទួលយកការស្នាក់នៅដែលប្រកបដោយការទទួលខុសត្រូវជាសហគមន៍ និងប្រជាជនក្នុងតំបន់រួមគ្នា ហើយគាំទ្រដោយការធានាឡើងវិញនូវកេរ្តិ៍ឈ្មោះដែលគួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន និងការផ្តល់ជូននូវទំនុកចិត្តដែលឈានមុខគេ។
អំពី IHG Hotels & Resorts
IHG Hotels & Resorts ស្ថិតនៅក្រោម InterContinental Hotels Group PLC IHG Hotels & Resorts គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចថ្នាក់សាកល បង្កើតឡើងដើម្បីផ្ដល់នូវបដិសណ្ឋារកិច្ចឥតខ្ចោះ។ ស្ថិតនៅក្នុងក្រុមជាមួយនឹងម៉ាកសណ្ឋាគារចំនួន 18 ផ្សេងទៀត ក៏ដូចជា IHG One Rewards ដែលជាកម្មវិធីសម្រាប់ផ្ដល់អត្ថប្រយោជន៍ជូនអតិថិជនដែលតែងតែគាំទ្រ IHG មានបើកសណ្ឋាគារជាង 6,000 នៅក្នុងប្រទេសជាង 100 ហើយមានគម្រោងជាង 1,800 កំពុងរង់ចាំអភិវឌ្ឍន៍។
សម្រាប់ព័ត៌មានថ្មីៗរបស់ IHG សូមចូលទៅកាន់ Newsroom ឬតាមដាននៅលើ LinkedIn, Facebook និង Twitter។
អំពី Vignette Collection
Vignette Collection ជាម៉ាកដំបូងបង្អស់របស់ IHG Hotels & Resorts ដែលជាសមាជិកក្រុម នៃអចលនទ្រព្យមួយប្រភេទក្នុងទីក្រុង តំបន់រមណីយដ្ឋាន ដែលភ្ញៀវអាចរីករាយជាមួយនឹងការស្នាក់នៅ ដែលផ្ដល់នូវលក្ខណៈពិតប្រាកដ ទទួលបានបទពិសោធន៍ល្អឥតខ្ចោះ ដែលប្រកបដោយការយកចិត្តទុកដាក់។ កន្លែងនេះគឺសម្រាប់អ្នកធ្វើដំណើរដ៏ប្រណិតជំនាន់ក្រោយ ដែលចង់ផ្សងព្រេង ក៏ដូចជាធ្វើដំណើរដោយមានគោលបំណងច្បាស់លាស់។
Vignette Collection មានទំនួលខុសត្រូវក្នុងការបញ្ចូលសហគមន៍ និងប្រជាជនក្នុងតំបន់ចូលគ្នា ដើម្បីបង្កើតបានជាការស្នាក់នៅដ៏មានភាពប្លែកទាក់ទាញ ដែលឆ្លុះបញ្ចាំងជាមួយនឹងសណ្ឋាគាររបស់ពួកយើង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ vignettecollectionhotels.com។
អំពី Odom
មានទីតាំងនៅកណ្ដាលរាជធានីភ្នំពេញ Odom គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះលំដាប់ពិភពលោក ដែលមានអគារចំនួនពីរគឺ អគារ Odom Tower ដែលមាន 45 ជាន់ ដែលផ្តល់ជូនការិយាល័យកម្រិត A ទំហំ 40,000 ម៉ែត្រការ៉េ និង Odom Living ដែលមាន 22 ជាន់ ដោយមានបន្ទប់ចាប់ពី មួយបន្ទប់ ទៅដល់ បួនបន្ទប់ សម្រាប់គ្រួសារទាន់សម័យ និងអ្នកជំនាញ។ អគារទាំងនេះ នឹងត្រូវបានតភ្ជាប់ដោយ Odom Square ដែលមានប្រាំជាន់ ជាមួយនឹងតំបន់បៃតង និងកន្លែងពាណិជ្ជកម្ម សម្រាប់សហគមន៍ដើម្បីរីកលូតលាស់។
អ្នកអភិវឌ្ឍន៍ឈានមុខគេរបស់ Odom គឺ Urban Living Solutions (ULS) បង្កើតឡើងដោយប្រជាជនកម្ពុជា ផ្ដោតលើការអភិវឌ្ឍដែលផ្ដោតលើសហគមន៍៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


