ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ គេហទំព័រ និងបណ្ដាញសង្គមស្ថាប័នព័ត៌មាន ៣ ត្រូវបានស្នើឲ្យបិទដោយសារផ្សាយព័ត៌មានមិនពិត
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឲ្យដឹងថា គេហទំព័រ និងបណ្ដាញសង្គមរបស់ស្ថាប័នសារព័ត៌មានចំនួន ៣ ត្រូវបានស្នើឲ្យបិទដោយសារតែផ្សពផ្សាយព័ត៌មានមិនពិត និងមិនបានបំពេញលក្ខខណ្ឌ ក្នុងអាជីវកម្មនៅក្រសួងព័ត៌មាន។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យសារព័ត៌មានកម្ពុជាថ្មី ដឹងនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣នេះថា អគ្គនាយកដ្ឋានជំនាញរបស់ក្រសួងព័ត៌មាន បានស្នើដល់ស្ថាប័នពាក់ព័ន្ធបិទគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមចំនួន ៣។ គេហទំព័រ និងបណ្ដាញសង្គមទាំង ៣ស្ថាប័ននោះ រួមមាន៖ ១. The Cambodia daily, ២. វិទ្យុអាស៊ីសេរី និង៣. កំណត់ត្រា។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា ការដែលអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងព័ត៌មាន បានស្នើឲ្យបិទបែបនេះ ដោយសារតែគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមទាំងនោះ បាននិងកំពុងផ្សព្វ ផ្សាយព័ត៌មានមិនពិត ព័ត៌មានប្រឌិត ដែលធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ម្យ៉ាងទៀត បើតាមអ្នកនាំពាក្យក្រសួងព័ត៌មានដដែល បានគូសបញ្ជាក់ថា គេហទំព័រ និងបណ្ដាញសង្គមទាំង ៣ស្ថាប័ននោះ មិនបានបំពេញលក្ខខណ្ឌ ក្នុងអាជីវកម្មនៅក្រសួងព័ត៌មានឡើយ។
កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ និយ័តករទូរគនាគមន៍កម្ពុជា បានស្នើដល់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណេត ចាត់វិធានការបិទខ្ទប់ឈ្មោះដែនរបស់អង្គភាពសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មានធ្វើឲ្យមានការភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល និងមិនបានបំពេញលក្ខខណ្ឌក្នុងការធ្វើអាជីវកម្ម នៅក្រសួងព័ត៌មាន។
ឈ្មោះដែនគេហទំព័រដែលត្រូវបិទខ្ទប់នោះ រួមមាន៖ kamnotra.io/, www. rfa.org/khmer, www.rfa.org/english, twitter.com/RadioFreeAsiaKH។ ចំណែកឈ្មោះបណ្ដាញសង្គមដែលត្រូវបិទខ្ទប់នោះ រួមមាន៖ www.instagram.com/cambodailykhmer, www.youtube.com/@TheCambodiaDailyTM, twitter.com/cambodiadaily, t.me/withoufearorfavorkh, twitter.com/kamnotra។
និយ័តករទូរគនាគមន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណេត ត្រូវចាត់វិធានការបិទខ្ទប់ឈ្មោះដែនទាំងអស់ខាងលើ ឲ្យបានពេញលេញជាបន្ទាន់ និងត្រូវរាយការណ៍ជាផ្លូវការមកនិយ័តករទូរគនាគមន៍កម្ពុជាវិញ ក្នុងរយៈពេល ៧ថ្ងៃ ក្រោយកាលបរិច្ឆេទនៃលិខិតនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


