Connect with us

ព័ត៌មានជាតិ

ស្ថាន​ទូត​ខ្មែរ​ប្រ​ចាំប្រទេស​ថៃ​ ចុះ​ចែក​អំណោយ​ដល់​ពលករ​ខ្មែរ​៧០​គ្រួ​សារ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

លោក អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ និង​មន្ត្រី​ការទូត​សហការ​​ជាមួយ​អាជ្ញាធរ​ស្រុក​បា​ងភ្លី នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា​ ឆ្នាំ​២០២១ ចុះ​ចែក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​រួមមាន​អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ​ ប្រេងឆា អំបិល និង​ម៉ាស់ ដល់​ពលករ​ខ្មែរ​ចំ​នួន៧០​គ្រួសារ​ និង​ថវិកា​មួយ​ចំនួន​ដល់​ក្មេងៗ​ជាង​៣០​នាក់​ ដែល​រង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ស្ថិតនៅ​ឃុំ​បាង​ផ្លា​ ស្រុក​បាង​ភ្លី ខេត្ត​សមុទ្រ​ប្រា​កាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ឱកាស​នោះ​ លោក​ឯកអគ្គរាជទូត ​បា​ន​ពាំ​នាំ​នូវ​ការសួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ​ហ៊ុន សែន ​ដែល​ស​ម្តេច​តែងតែ​យកចិត្តទុកដាក់​និង​គិតគូរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ជាពិសេស​តែងតែបាន​ណែនាំ​ឲ្យ​ស្ថានទូត​ជួយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ឲ្យ​អស់ពី​លទ្ធ​ភាព​។​

​លោក​ឯកអគ្គរាជទូត​ក៏បាន​ណែនាំ​បងប្អូន​ពលករ​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ថៃក្នុង​ការ​អនុវត្តតាម​វិធានការ​នានា​ របស់​រាជ​រដ្ឋាភិបាល​ថៃ​អោ​យបា​ន​ខ្ជាប់ខ្ជួន​ និង​កាន់តែ​សកម្ម​ថែមទៀត​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ ក្នុង​ករណី​បងប្អូន​ពល​ករ​មា​ន​បញ្ហា​សូម​ធ្វើការ​ទំនាក់ទំនង​មក​ស្ថានទូត​តាមរយៈ​លេខ​ទូរស័ព្ទ​ និង​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ស្ថានទូត ដើម្បី​ជួយ​ដោះស្រាយ​បងប្អូន​។​

​លោក​បាន​ប​ញ្ជាក់​ថា ​រូបលោក​និង​ក្រុមការងារ​បាន​អនុវត្ត​នូវ​គោលការណ៍​សុខាភិបាល​ត្រឹមត្រូវដូច​ជា​ពាក់​ម៉ាស់ លាងដៃ​នឹង​ជែល​ អាល់កុល និង​មាន​គម្លាត​សង្គម​ ដោយមាន​ការ​សម្របសម្រួល​ពី​អា​ជ្ញាធរ​មូលដ្ឋាន​របស់​ថៃ​ផង​ដែរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម