ព័ត៌មានជាតិ
មន្ត្រីរៀបចំការបោះឆ្នោត រុស្ស៊ី និងឥណ្ឌា ៖ ដំណើរការបោះឆ្នោតនៅកម្ពុជាស្របតាមច្បាប់ និងប្រជាធិបតេយ្យ
មន្ត្រីរៀបចំការបោះឆ្នោត រុស្ស៊ី និងឥណ្ឌា ដែលបានមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅកម្ពុជា លើកឡើងថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅស្របតាមច្បាប់ និងប្រជាធិបតេយ្យនៅកម្ពុជា។

ការលើកឡើងនេះ គឺនៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ គ.ជ.ប ដឹកនាំដោយលោក នុត សុខុម អនុប្រធាន គ.ជ.ប ជាមួយអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ លោក ម៉ាស៊ូរីស្គី កុបស្ដាបទីន សមាជិកគណៈកម្មការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី បានសង្កេតឃើញថា ការរៀបចំការិយាល័យបោះឆ្នោតមានរបៀបរៀបរយ ដោយមានបិទបញ្ជីឈ្មោះអ្នកបោះឆ្នោតភ្ជាប់ជាមួយរូបថត បិទនៅខាងមុខការិយាល័យបោះឆ្នោត។
នៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតបានកាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងលិខិតអញ្ជើញអ្នកបោះឆ្នោត បង្ហាញមន្ត្រីការិយាល័យបោះឆ្នោត ដែលការងារនេះជួយពន្លឿនក្នុងការរកឈោ្មះនៅក្នុងបញ្ជីបោះឆ្នោត ដើម្បីធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តទៅបានឆាប់រហ័ស។
លោកថា ការរៀបចំសម្ភារក្នុងការិយាល័យបោះឆ្នោត មានបន្ទប់សម្ងាត់ មានហិបឆ្នោត មានទឹកខៅ្ម ជ្រលក់ដៃ ដែលអ្នកបោះឆ្នោត ត្រូវជ្រលក់បញ្ជាក់ថាបានបោះឆ្នោតរួចហើយ។ ស្ត្រីកម្ពុជា ក្លាហានជ្រលក់ម្រាមដៃនឹងទឹកខ្មៅលាងមិនជ្រះ ដែលជាទូទៅស្រ្តីត្រូវការម្រាមដៃស្អាត។
ចំណែកឯមន្ត្រីការិយាល័យបោះឆ្នោតមានពាក់អាវសម្គាល់ ហើយភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន មានបណ្ណសម្គាល់ខ្លួនផងដែរ។ ទាំងនេះ បានបញ្ជាក់ថា ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅ ស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
រីឯលោក នីថេស គូម៉ា វីយ៉ាស អនុប្រធានគណៈកម្មការបោះឆ្នោតនៃសាធារណរដ្ឋឥណ្ឌា បានសង្កេតឃើញថា ទីតាំងការិយាល័យបោះឆ្នោត ផ្តល់ភាពងាយស្រួលដល់អ្នកទៅបោះឆ្នោត។ ការិយាល័យ បោះឆ្នោត មានឧបករណ៍គ្រឿងសង្ហារឹម មានពន្លឺ មានលំហដ៏ត្រឹមត្រូវ សម្ភារបោះឆ្នោត ត្រូវបានរៀបចំជាស្រេចនៅមុនថ្ងៃបោះឆ្នោត។ អ្នកបោះឆ្នោតតាមតម្រង់ជួរដោយមានរបៀបរៀបរយ នៅថ្ងៃបោះឆ្នោត។ ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត បានរហូតទៅដល់ ៩៤.៨៤ភាគរយ បង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត។ មន្ត្រីការិយាល័យបោះឆ្នោត ទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ។
លោកបន្តថា ការរាប់សន្លឹកឆ្នោត មានតារាងកត់ត្រាត្រឹមត្រូវនៅចំពោះមុខភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍។ ភាគីឥណ្ឌាសប្បាយចិត្ត ចំពោះការប្រើប្រាស់ទឹកខ្មៅជ្រលក់លាងមិនជ្រះប្រើក្នុងការបោះឆ្នោត។ ភាគីឥណ្ឌាអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប កម្ពុជា និងប្រជាធិបតេយ្យនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤២ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


