ព័ត៌មានជាតិ
តើសាលាមត្តេយ្យរដ្ឋ មានទទួលក្មេងអាយុចាប់ពីអាយុប៉ុន្មានឆ្នាំឡើង?
ជាកង្វល់សម្រាប់មាតាបិតា និងអាណាព្យាបាល ក្នុងការជ្រើសរើសសាលាមត្តេយ្យសម្រាប់បុត្រធីតា ព្រោះភាគច្រើន អាណាព្យាបាលមិនសូវបានដឹងពីសាលាមតេ្តយ្យរដ្ឋ និងយល់ថា ថ្នាក់មត្តេយ្យរដ្ឋមានទទួលក្មេងតែអាយុ ៥ឆ្នាំ ជាហេតុ ធ្វើឱ្យអាណាព្យាបាលសម្រេចបញ្ជូនកូនៗទៅសាលាមេត្តយ្យឯកជន។

បើតាមអ្នកគ្រូមត្តេយ្យមួយរូប បានឱ្យដឹងថា ជាទូទៅសាលាមត្តេយ្យរដ្ឋ មានបែងចែកជា ៣កម្រិត គឺមតេ្តយ្យកម្រិតទាប កម្រិតមធ្យម និងកម្រិតខ្ពស់។ ក្នុងកម្រិតទាំង៣នោះ គឺមានទទួលក្មេងដោយកំណត់អាយុប្រហែលពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ទៅតាមលក្ខខណ្ឌសាលា។ អ្នកគ្រូរូបនោះ បញ្ជាក់ទៀតថា នៅក្នុងសាលាបឋមសិក្សា ក៏មានថ្នាក់មត្តេយ្យដែរ គឺកម្រិតខ្ពស់ ដែលទទួលក្មេងអាយុ ៥ឆ្នាំ ។
គួរឱ្យដឹងដែរថា ការបណ្តុះបណ្តាលរបស់សាលាមត្តេយ្យរដ្ឋ មានកម្មវិធីសិក្សាដូចជា គណិតវិទ្យា ភាសា និងសកម្មភាព ផ្សេងៗ ដែលផ្សារភ្ជាប់ជាមួយការបណ្តុះគំនិតក្មេង រួមនឹងផ្នែកនៃទេពកោសល្យរបស់គាត់ផងដែរ។
តាមរយៈសាលាមត្តេយ្យជាច្រើនទូទាំងប្រទេស ពិសេសក្នុងក្រុងភ្នំពេញ ថ្នាក់មត្តេយ្យសិក្សា មានច្រើនគួរឱ្យកត់សម្គាល់ ដូចជា សាលាមតេ្តយ្យវត្តកោះ សាលាមត្តេយ្យទឹកល្អក់ សាលាមតេ្តយ្យទួលគោក សាលាមតេ្តយ្យសាមគ្គី សាលាមតេ្តយ្យមិនា សាលាមត្តេយ្យស្ទឹងមានជ័យ សាលាមត្តេយ្យទួលតាចាន់ សាលាមត្តេយ្យមជ្ឈឹមវ័ន្ត សាលាមត្តេយ្យដូនតេងតាផ្លុង សាលាមតេយ្យភូមិ៥ និងសាលាមត្តេយ្យបុរី ១០០ខ្នងជាដើម។ នេះសបញ្ជាក់បានថា អាណាព្យាបាលកាន់តែយល់ពីគុណតម្លៃនៃការបញ្ជូនបុត្រធីតា ទៅកាន់សាលាមតេ្តយ្យរដ្ឋ។
បើតាមបទពិសោធន៍អាណាព្យាបាល ដែលបញ្ជូនកូនៗរបស់ខ្លួន ទៅសាលាមតេ្តយ្យរដ្ឋ ក្នុងរាជធានីភ្នំពេញ បញ្ចាក់ស្រដៀងគ្នាថា អ្នកគ្រូៗនៅតាមសាលាមត្តេយ្យរដ្ឋ មានការយកចិត្តទុកដាក់ជាមួយក្មេងៗណាស់ ហើយមត្តេយ្យខ្លះ ក៏មាន Day Care ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣៧ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


