ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ចូលរួមបង្រ្កាបឲ្យខាងតែបាននូវការជួញដូរគ្រឿងញៀន
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់គណៈរដ្ឋមន្រ្តីថ្មីដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវចូលរួមបង្រ្កាបឲ្យខាងតែបាននូវការជួញដូរគ្រឿងញៀន និងបំផ្លាញដល់ឬសគល់នៃឧក្រិដ្ឋកម្មគ្រឿងញៀន។

ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គី នៃគណៈអចិ ន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកាគណៈរដ្ឋមន្រ្តីចាស់ និងគណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី ៧ នៃរដ្ឋសភា ប្រមាណជាង ១០០នាក់ កាលពីល្ងាចថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ នៅវិមាន ៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលដ៏ខ្លីខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំនូវព្រឹត្តិការណ៍ជាតិជាច្រើន ដូចជាបុណ្យអ៊ុំទូក បុណ្យឯករាជ្យជាតិ ហើយប្រសិនបើយុវជនបន្តវេនដឹកនាំ និងដោះស្រាយបានជោគជ័យនោះ ក៏ជាការបង្កនូវភាពជឿជាក់របស់ប្រជាជាតិទាំងមូល។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តដោយបានស្នើដល់គណៈរដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងនាពេលខាងមុខ ត្រូវចុះទៅតាមមូលដ្ឋានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ដោះស្រាយការងារជូនប្រជាពលរដ្ឋដែលជួបការលំបាក ពិសេសចុះជួបកម្មករ-កម្មការិនី តាមរោងចក្រសហគ្រាស តាមអ្វីដែលសម្តេចផ្ទាល់ បានសន្យាជាមួយកម្មករ-កម្មការិនី នៅមុនពេលបោះឆ្នោតកន្លងទៅ។

បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់រាជរដ្ឋាភិបាលថ្មី ដែលត្រូវតែងតាំងនាពេលខាងមុខ ត្រូវចូលរួមបង្រ្កាបឲ្យខាងតែបាននូវការជួញដូរគ្រឿងញៀន បំផ្លាញដល់ឬសគល់នៃឧក្រិដ្ឋកម្មគ្រឿងញៀន។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការធ្វើកែទម្រង់ដល់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឲ្យសង្គមកម្ពុជាគ្មានគ្រឿងញៀន។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់គណៈរដ្ឋមន្រ្តីថ្មី បន្តការយកចិត្តទុកដាក់ចំពោះមន្រ្តីចាស់ៗ តាមរយៈការផ្តល់ជាទីប្រឹក្សា នៅតាមក្រសួងស្ថាប័នរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់រាជរដ្ឋាភិបាលថ្មី បន្តយកចិត្តទុកដាក់ដល់ការដោះស្រាយលើរបបសន្តិសុខសង្គម ចំពោះជនងាយរងគ្រោះ ដូចអ្វីដែលរាជរដ្ឋាភិបាលចាស់បានដោះស្រាយ នាពេលកន្លងមក៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


