Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំតំបន់ទន្លេអុំ ជាតំបន់ទេសចរណ៍ ក្នុងឆ្នាំ២០២៤

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាម គ្រោងនឹងរៀបចំស្ថាបនាសំណង់នានាលើទីតាំងផ្ទៃដីទន្លេអុំ ដើម្បីប្រែក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរ និងសក្តិសមជាទីក្រុងជាប់ចំណាត់ថ្នាក់ផ្ការំដួលបីទង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ចាម បានមានប្រសាសន៍ថា បច្ចុប្បន្ន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំគម្រោងអភិវឌ្ឍតំបន់ទន្លេអុំ​ ក្នុងឆ្នាំ២០២៤ ដោយបានឱ្យមន្ត្រីជំនាញចុះសិក្សាលើផ្ទៃដីប្រមាណជិត ៤០ហិចតា ស្ថិតក្នុងក្រុងកំពង់ចាមនេះ ដើម្បីអភិរក្សតំបន់មួយនេះ ប្រែក្លាយជាកន្លែងទេសចរណ៍នាពេលអនាគត។

លោក ស្រី សុភ័ក្ត្រ មានប្រសាន៍បន្ថែមទៀតថា គម្រោងអភិវឌ្ឍទន្លេអុំនេះ គឺនឹងចាប់អនុវត្តន៍ នៅឆ្នាំក្រោយ ឆ្នាំ២០២៤ ដោយពង្រីកផ្លូវជុំវិញទន្លេអុំ និងសាងសង់ច្រាំងទន្លេអុំ ជាបេតុង ធ្វើកន្លែងអង្គុយជាថ្នាក់ៗ ដូចពហុកីឡាដ្ឋានជុំវិញ, សាងសង់វេទិកាតុបតែងលម្អ និងក្នុងផ្ទៃទន្លេអុំទាំងមូល​ ត្រូវផ្ទុកទឹកយ៉ាងតិចកម្ពស់ ៣ម៉ែត្រ និងអាចអុំទូកលេងកម្សាន្តបាន។

គម្រោងអភិវឌ្ឍទន្លេអុំ ក្រុងកំពង់ចាមនេះ ក៏មានការដាំកូនឈើជុំវិញទន្លេនេះ ជាពិសេសធ្វើការពង្រីកផ្លូវជាតិលេខ៧ ចាស់ ចាប់ពីរង្វង់មូល១-៧៩ ដល់ផ្លូវជាតិលេខ៧ ថ្មី ជិតរង្វង់មូលនាគព័ន្ធ ដើម្បីឱ្យភ្ញៀវចូលមកដល់ និងមានការទាក់ទាញមកលេងកម្សាន្ត សប្បាយរីករាយ ក្លាយជាទីក្រុងទេសចរណ៍៕

​អត្ថបទ ​និង​រូបភាព​៖​ ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម