ព័ត៌មានជាតិ
២០២៣ ក្រសួងអប់រំ ផ្ដល់ស្បៀងអាហារជូនសាលាជាង ១ ពាន់សាលា ដើម្បីលើកកម្ពស់អាហារូបត្ថម្ភដល់សិស្ស
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅឆ្នាំ ២០២៣ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ស្បៀងអាហារដល់សាលារៀនជាង ១ ពាន់សាលា ដែលមានសិស្សជិត ២៧ ម៉ឺននាក់ នៅតាមបណ្ដាខេត្តចំនួន ១០ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភដល់សិស្សឲ្យទទួលបានសុខភាពល្អ កម្លាំងមាំមួន និងមានបញ្ញាស្មារតីល្អ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅថ្ងៃទី ១៨ សីហានេះថា ក្នុងឆ្នាំ ២០២៣ ក្រសួងអប់រំ បន្តអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ជូនសិស្សចំនួន ២៦៩ ៨៣៨ នាក់ ក្នុងសាលារៀនចំនួន ១ ១១៣ នៅខេត្តកំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប និងស្ទឹងត្រែង។

លោកបានបន្តថា ការផ្ដល់ស្បៀងអាហារនេះគឺតម្រូវឲ្យសាលានីមួយៗដែលទទួលបានថវិកា និងអង្ករពីក្រសួងអប់រំ ត្រូវរៀបចំកន្លែងចុងភៅធ្វើម្ហូបសម្រាប់ឲ្យសិស្សបរិភោគជារៀងរាល់ព្រឹក ដើម្បីឲ្យពួកគេទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងមករៀនបានទៀងទាត់។

លោកបានបន្តទៀតថា ជាងនេះទៅទៀតការផ្ដល់អាហារតាមសាលានេះក៏តម្រូវឲ្យសាលារៀននីមួយៗ ត្រូវទិញកសិផលតាមសហគមន៍ផ្ទាល់តែម្ដងដូចជា ៖ អង្ករ បន្លែ ត្រី សាច់ គ្រឿងផ្សំទាំងអស់ ដែលនឹងជួយធ្វើឲ្យកម្រិតអាហារូបត្ថម្ភច្រើនជាងមុន និងឆ្ងាញ់ជាងមុន ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត ខណៈកាលពីមុនសាលាត្រូវទិញពីខាងក្រៅ។
គួរបញ្ជាក់ថា តាមរយៈការអនុវត្តកម្មវិធីផ្ដល់ស្បៀងអាហារនេះ បានជួយបង្កើនអត្រាចុះឈ្មោះចូលរៀនរបស់សិស្ស និងកាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់សិស្សផងដែរ។ ក្រសួងអប់រំ នឹងបន្តសហការជាមួយអង្គការស្បៀងអាហារពិភពលោក និងដៃគូអភិវឌ្ឍន៍នានាអនុវត្តកម្មវិធីនេះបន្ថែមទៀត ដើម្បីឲ្យសិស្សានុសិស្សមានឱកាសចូលរៀនបានពេញលេញ កាត់បន្ថយការបោះបង់ការសិក្សា និងទទួលបាននូវសុខភាពល្អ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានបានល្អប្រសើរផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


