ព័ត៌មានជាតិ
អាជ្ញាធរគ្រោងសង់ផ្លូវរថភ្លើងពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប
អាជ្ញាធរខេត្តសៀមរាប បានចាប់ផ្តើមធ្វើការប្រជុំជាមួយភាគីពាក់ព័ន្ធនានា ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានសៀមរាប អង្គរ មកកាន់ក្រុងសៀមរាប។ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នៅសាលាខេត្តសៀមរាប។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺពិគ្រោះយោបល់រវាងស្ថាប័នពាក់ព័ន្ធ ជាមួយក្រុមហ៊ុនចិន China Metro ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យ សម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចូលមកក្រុងសៀមរាប។ គម្រោងសាងសងផ្លូវរថភ្លើងនេះ ជារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវរបស់ក្រុមហ៊ុន China Metro បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចូលមកក្រុងសៀមរាប គឺមាន២ជម្រើស ដោយមួយស្ថិតនៅលើផ្លូវចាស់ និងមួយនៅលើផ្លូវថ្មី។ ម៉្យាងទៀត គម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេសបាន និងកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យនូវរាល់ផលប៉ះពាល់។

ក្នុងការបង្ហាញនៃគំនូសប្លង់នៃគម្រោងការស្ថាបនាផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ដោយផ្លូវរថភ្លើងនេះ នឹងឆ្លងកាត់តំបន់អង្គរ និងអាចមានការប៉ពាល់តំបន់បុរាណដ្ឋាន ឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់ ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ពាក់ព័ន្ធនឹងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ រដ្ឋបាលខេត្តសៀមរាបគាំទ្រ និងត្រៀមសហការជាមួយក្រុមហ៊ុន ក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យជូនក្រុមហ៊ុនដែលបានចុះមកសិក្សា និងប្រមូលទិន្នន័យ ដើមី្បឆ្លើយតបទៅនឹងការកើនឡើងនូវចំនួនភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូន នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បើកដំណើរការនាពេលដ៏ខ្លីខាងមុខ។

លោកក៏បានធ្វើការណែនាំមួយចំនួនដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ឌ ត្រូវត្រៀមលក្ខណៈចូលរួមសហការក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យ ជូនដល់ក្រុមហ៊ុន ដែលមកសិក្សា និងប្រមូលធាតុចូល ដើម្បីបានទៅជាធាតុចូលនៃគម្រោងផ្លូវរថភ្លើងថ្មីធុនស្រាលនេះ។
លោកបញ្ជាក់ថា ដើមី្បឲ្យប្រមូលព័ត៌មាន និង ទិន្នន័យឲ្យបានជាក់លាក់ គឺទាមទារនូវកិច្ចសហការឲ្យបានស៊ីជម្រៅក្នុងការសិក្សាទៅលើគម្រោង ដើមី្បបញ្ជៀសនូវរាល់ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយពិនិត្យទៅលើគម្រោងរបស់ក្រុមហ៊ុនដែលបានលើកឡើង លើការស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះ ដោយឆ្លងកាត់តំបន់អង្គរ ។ តែដោយក្នុងគម្រោងក៏មិនបានបង្ហាញនូវភាពជាក់លាក់ តើឆ្លងកាត់តំបន់អង្គរនៅចំណុចណានៅឡើយ ដែលធ្វើឲ្យកិច្ចពិភាក្សានេះ មិនទទួលបានលទ្ធផលនៅឡើយ។

លោកអភិបាលរងខេត្ត ក៏បានជម្រាបដល់ក្រុមហ៊ុនផងដែរថា ដើមី្បឲ្យគម្រោងស្ថាបនាផ្លូវរថភ្លើងនេះដំណើរការទៅដោយរលូននោះ ក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវជាក់លាក់ពីក្រុមហ៊ុនហើយនោះ អាជ្ញារធរខេត្ត នឹងជំរុញដល់មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និងទិន្នន័យ ដែលជាធាតុផំ្សបញ្ចូលរបស់គម្រោងទៅឲ្យក្រុមហ៊ុន៕
ដោយ៖ កុសល

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី