ព័ត៌មានជាតិ
មានលក្ខខណ្ឌនិងនីតិវិធីយ៉ាងណាខ្លះ មុនស្នើតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ?
ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំពីការកំណត់លក្ខណៈសម្បត្តិ និងនីតិវិធីនៃការតែងតាំងមុខតំណែងដល់មន្ត្រីនគរបាលជាតិ។
ការពិនិត្យវាយតម្លៃសម្រាប់ការស្នើសុំតែងតាំងមុខតំណែងជូនដល់មន្ត្រីនគរបាលជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក៏ដូចជាពង្រឹងសមត្ថភាពរបស់មន្រ្តីនគរបាលក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ។

ការវាយតម្លៃសម្រាប់ការស្នើសុំតែងតាំងមុខតំណែងជូនដល់មន្ត្រីនគរបាលជាតិ ត្រូវអនុវត្តសមស្របតាមលក្ខណៈសម្បត្តិនិងមាននីតិវិធីដូចតទៅ៖
ក- លក្ខណៈសម្បត្តិសម្រាប់ពិនិត្យក្នុងការស្នើសុំតែងតាំងមុខតំណែង៖
១- មានមនសិការស្នេហាជាតិ ស្មោះត្រង់ និងមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
២- គោរព និងប្រតិបត្តិបានម៉ឺងម៉ាត់នូវរាល់បទបញ្ជាផ្ទៃក្នុង គោលនយោបាយ និងច្បាប់របស់រដ្ឋ។
៣- មានគំនិតផ្តួចផ្តើមច្នៃប្រឌិត មុខជំនាញវិជ្ជាជីវៈច្បាស់លាស់ ឧស្សាហ៍ព្យាយាម សកម្មការងារ និង មានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានបទពិសោធន៍ល្អ។
៤- មានសីលធម៌រស់នៅស្អាតស្អំ មិនប្រព្រឹត្តអំពើដែលបណ្តាលឲ្យប៉ះពាល់ដល់កិត្យានុភាពអង្គភាព និងកិត្តិយសរបស់ជាតិ។
៥- មានសាមគ្គីភាពល្អ ទំនាក់ទំនងទូលំទូលាយជាមួយមន្ត្រីរួមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ចេះ កៀរគរកម្លាំងសាធារណៈចូលរួមសហការបំពេញភារកិច្ចសម្រេចបានលទ្ធផលល្អ។
៦- ជាសេវាបម្រើ ជាអ្នកការពារដ៏ស្មោះត្រង់ និងទទួលបានទំនុកចិត្តពីអង្គភាព និងប្រជាពលរដ្ឋ។
៧- មានសមត្ថភាពគ្រប់គ្រងបញ្ហាដឹកនាំ និងបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព មានការគាំទ គោរពស្រឡាញ់ជឿទុកចិត្តពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ។
៨- មានសុខភាពល្អ និងកាយសម្បទាមាំមួន។
៩- បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញនគរបាលជាតិយ៉ាងតិចពីរខែកន្លះឡើង។
ខ- នីតិវិធីនៃការតែងតាំងមុខតំណែង :
រាល់ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមរបៀបរបបការងារ គោលការណ៍ លក្ខណៈសម្បត្តិនៃការតែងតាំង និងត្រូវបំពេញបែបបទដូចខាងក្រោម៖
១- សំណើរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានសាមី ថ្នាក់ប្រហាក់ប្រហែល ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តតាមឋានានុក្រម។
២- កំណត់ហេតុប្រជុំពិភាក្សាវាយតម្លៃរបស់ថ្នាក់ដឹកនាំអង្គភាព ដែលមានសមត្ថកិច្ចទៅលើលក្ខណៈសម្បត្តិដូចបានកំណត់ខាងលើ។
៣- ប្រវត្តិរូបសង្ខេបរបស់មន្ត្រីនគរបាលជាតិ (បិទរូបថតឯកសណ្ឋាននគរបាលជាតិ)។
៤- រាល់សំណើសុំតែងតាំងមុខតំណែងរួមទាំងសំណុំបែបបទ ត្រូវឆ្លងតាមរយៈនាយកដ្ឋានបុគ្គលិកដែលជាសេនាធិការធ្វើការពិនិត្យនិងរៀបចំបែបបទតាមនីតិវិធី ក្នុងការលើកយោបល់ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីលើកយោបល់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យសម្រេច៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


