ព័ត៌មានជាតិ
កូនស្រីអតីតរដ្ឋមន្រ្តីឧស្សាហកម្ម អមដំណើរស្វាមីរដ្ឋមន្រ្តីថ្មីក្រសួងទេសចរណ៍ ចូលរួមពិធីពិសារអាហារថ្ងៃត្រង់ជាមួយលោក ថោង ខុន
លោកស្រី ចម ក្រស្នា ដែលជាភរិយារបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី លោក សុខ សូកេន បានបង្ហាញវត្តមានចូលរួមក្នុងពិធីពិសារអាហារថ្ងៃត្រង់ជាមួយលោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញនេះ។
លោកស្រី ចម ក្រស្នា គឺជាកូនស្រីអតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធ។ លោកស្រីជាភរិយាលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី និងត្រូវជាកូនប្រសារសម្តេចវិបុលបញ្ញា សុខ អាន អតីតរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។

វត្តមានរបស់លោកស្រី ចម ក្រស្នា ព្រមទាំងស្វាមីជាមួយលោកថោង ខុន អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញនេះ ប្រព្រឹត្តិឡើងក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយមនោសញ្ចេតនា និងភាពស្និទ្ធស្នាលបំផុត។
ក្នុងពិធីពិសារអាហារថ្ងៃត្រង់ជាមួយលោក ថោង ខុន អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏មានការជជែកពិភាក្សានិងចែករំលែកបទពិសោធន៍ ដេីម្បីជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រទេសកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្នផងដែរ៕




-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ