Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា

បានផុស

នៅ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានអបអរសាទរសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត ដោយផ្ទាល់ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី ៧នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអបអរនេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា​ កាលពីរសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងហ្សាការតា​​ ប្រទេសឥណ្ឌូណេស៊ី ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន​ លើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

នៅក្នុងជំនួបនេះដែរ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសម្តែងការអបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី ៧នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម