ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកអក្ខរកម្មឌីជីថល ជាការងារអាទិភាពថ្មីសម្រាប់ឈោងចាប់អនាគត
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកអក្ខរកម្មឌីជីថល ជាការងារអាទិភាពថ្មី សម្រាប់ឈោងចាប់អនាគត។

ការចាត់ទុកអក្ខរកម្មឌីជីថល ជាការងារអាទិភាពថ្មី សម្រាប់ឈោងចាប់អនាគតនេះ ក្នុងឱកាសដែល ឯកឧត្ដម ហ៊ុន ម៉ានី បានប្រកាសចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ ២០២៣ លើកទី ២៣ ក្រោមប្រធានបទ «អក្ខរកម្ម ជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច» នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «អក្ខរកម្ម ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឆ្ពោះទៅរកការអភិវឌ្ឍ បង្កើនសន្ទុះ នៃកំណើនសេដ្ឋកិច្ច និងធ្វើឲ្យសង្គមជាតិទាំងមូល រីកចម្រើន ជឿនលឿនតទៅមុខ។ ជាពិសេស ក្នុងបរិបទ នៃបរិវត្តកម្មឌីជីថល យើងត្រូវចាត់ទុកអក្ខរកម្មឌីជីថល ជាការងារអាទិភាពថ្មីសម្រាប់ឈោងចាប់អនាគត។ ទាំងអស់គ្នា ដើម្បីអក្ខរកម្ម»។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា ក្នុងអតីតកាល ជាពិសេសក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ ថ្នាក់ដឹកនាំជំនាន់មុន បានចាត់ទុកវិស័យអប់រំ និងធនធានមនុស្ស ជាអាទិភាពចម្បងសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្ដម បន្ថែមថា បច្ចុប្បន្ន សាលារៀនចំណេះទូទៅ និងសាលាអប់រំបច្ចេកទេស ក៏បាននិងកំពុងរីកដុះដាលគ្រប់ទិសទី ដែលផ្ដល់ឱកាសដល់កុមារ និងយុវជន ក្នុងការបណ្ដុះបណ្ដាល និងបំពេញក្ដីស្រមៃរបស់ខ្លួនផងដែរ៕
អត្ថបទ ៖ ពិសី

-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


