Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​សម្រេច​ឲ្យ​បើក​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ក្រៅ​ប្រទេស

បានផុស

នៅ

ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់​នៅ​ស្រុក​សំរោងទង​ខេត្ត​កំពង់ស្ពឺ​នៅ​ព្រឹកនេះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​សម្រេច​​អនុញ្ញាតិ​ឲ្យ​បើក​​​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ក្រៅ​ប្រទេស ដោយ​ចាប់ផ្តើមអនុវត្ត​​មុនគេ​នៅសាធារណរដ្ឋ​​កូរ៉េ (​ប្រទេស​កូរ៉េខាងត្បូង)​​។

សម្តេច​ធិបតី​មានប្រសាសន៍​ថា​ ការអនុញ្ញាតិ​​ឲ្យ​រៀបចំការិយាល័យ​​ធ្វើលិខិតឆ្លងដែន​​នៅ​ក្រៅ​ប្រទេស ដើម្បី​សម្រួល​ការ​លំបាក​ និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលករ​ខ្មែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​ធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍​​ថា បច្ចុប្បន្ន​នេះ​មាន​ពលករខ្មែរច្រើន​ណាស់​​​​កំពុង​ធ្វើការ​នៅ​បរទេស​​ ចឹង​ទេ​ការ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​ធ្វើ​​លិខិត​ឆ្លងដែន​នៅ​ក្រៅ​ប្រទេស នឹង​នាំ​ប្រយោជន៍ដល់​ពលករ​ខ្មែរ​រាប់លាននាក់​ដោយ​សម្រួល​មធ្យោបាយ កាត់បន្ថយការ​ចំណាយ​ពេលវេលា និង​ថវិកាបាន​យ៉ាងច្រើន​។

ក្រៅ​ពី​សម្រេច​​​ឲ្យ​បើក​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ក្រៅ​ប្រទេស សម្តេច​​ប្រមុខ​រដ្ឋាភិបាល​ក៏​ណែនាំ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​​រៀបចំយន្តការ​​ក្នុងការ​រៀបចំ​​ធ្វើ​លិខិត​ថ្កោលទោស​​តាម​ប្រព័ន្ធ​អនឡាញ ដោយ​សម្រួលនីតិវិធី​ឲ្យ​សមញ្ញ​​និង​ងាយស្រួល។

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ គិត​ត្រឹម​ថ្ងៃ​ខែ​សីហា​ឆ្នាំ ២០២៣ មាន​ពលករខ្មែរ​ជាង ១ លាន ៣ សែន​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ ក្នុង​នោះ​ប្រទេស​ថៃ​មាន​ប្រមាណ​ជាង ១ លាននាក់ នៅកូរ៉េ​​ជាង ៥ ម៉ឺន​នាន់ ជប៉ុន និង​ម៉ាឡេស៊ី​ជាង ២ ម៉ឺន​នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម