Connect with us

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អ្នកដឹកនាំត្រូវធ្វើភាពជាគំរូល្អដល់អ្នកនៅក្រោម

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា អ្នកដឹកនាំត្រូវធ្វើភាពជាគំរូល្អៗដល់អ្នកដែលនៅក្រោមការដឹកនាំរបស់ខ្លួន ក្នុងនោះគំរូអនុវត្តដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរមុខតំណែង និងតែងតាំងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភា នៃព្រះរាជណាចក្រកម្ពុជា ផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងបានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏ដូចជា ខេត្តកណ្តាល បានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧ នេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អ ត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។ អ្នកដឹកនាំត្រូវធ្វើភាពជាគំរូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគំរូអនុវត្តដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស។

សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍បន្តទៀតថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវ របបធ្វើការងាររបស់គណបក្ស នោះគឺប្រជុំសន្និបាត ចុះមូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំ​ថា សូមកុំមើលរំលងរបបមួយណាឱ្យសោះ។

សម្តេចបានអំពាវនាវឱ្យសមាជិក សមាជិកាទាំងអស់ត្រូវ៖

១. ត្រូវផ្តោតការយកចិត្តទុកដាក់ បន្តអនុវត្តដំណើរការកែទម្រង់ដោយឆន្ទៈមុតស្រួច ត្រូវ ខិតខំកសាងខ្លួន គោរព ស្រឡាញ់ បម្រើ ប្រជាជន និង ប្រទេសជាតិដោយឥតលក្ខណ, ស្រុះដៃគ្នា និង ធ្វើឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកាន់ភ្ជាប់នូវបាវនា កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ដោយស្មារតី ឯករាជ្យ និងអប់រំ ពង្រឹង ដល់មន្រ្តី ដឹកនាំ គណបក្សនៅគ្រប់ថ្នាក់ អនុវត្តតាម អភិក្រម “ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវៈកាត់”។

២. រួមគ្នាអនុវត្តឱ្យបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចឱ្យបានស្របតាមការវិវត្តរបស់ពិភពលោកបច្ចុប្បន្ន នៃការរីកចម្រើន បច្ចេកវិទ្យាឌីជីថល ដែលជាគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងប្រទេសចាប់ពីឆ្នាំ២០២៣-២០២៨ បានដាក់ចេញក្នុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កន្លងទៅនេះ។

គួរបញ្ជាក់ថា ពិធីសម្រួលភារកិច្ចនេះ កាលពីមុន លោក ម៉ៅ ភិរុណ ជាប្រធានគណបក្សខេត្ត ប៉ុន្តែបច្ចុប្បន្នត្រូវទៅបំពេញភារកិច្ចថ្មី ជាសមាជិករដ្ឋសភា នីតិកាលទី៧ និងត្រូវបានផ្ទេរមុខតំណែង តែងតាំងដំឡើងឋានៈ លោក គង់ សោភ័ណ្ឌ ពីអនុប្រធានគណបក្សខេត្ត ឡើងជាប្រធានគណបក្សខេត្តវិញ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធី​សម្ពោធ​ដំណើរការ​អគារ​ពង្រីក​ថ្មី “​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ​” នៅ​ជាន់​ផ្ទាល់​ដី (Lively Plaza GF)

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញគ្រូឧទ្ទេសអនុវត្តអនុសាសន៍ “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ”

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តពោធិ៍សាត់ រៀបចំព្រឹត្តិការណ៍ប្រណាំងទូកង រយោៈពេល ២ថ្ងៃ ចុងសប្ដាហ៍នេះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មិនត្រឹមជំរំជនភៀសខ្លួននិងមន្ទីរពេទ្យ ពេលនេះ អ៊ីស្រាអែល បាញ់កម្ទេចស៊ីទែនទឹក នៅហ្គាហ្សា ទៀត

វប្បធម៌ ជំនឿ៣ ម៉ោង មុន

ស្ពានហាលប្រាសាទអង្គរវត្ត ប្រើពេលជួសជុល ១៩ឆ្នាំ មាន ២ដំណាក់កាល

Sokha Hotels

ព័ត៌មានពេញនិយម