Connect with us

ព័ត៌មានជាតិ

សិក្ខាសាលាពិគ្រោះយោបល់ កម្មវិធីសិក្សាមុខវិជ្ជាការបង្កាត់ពូជ បច្ចេកទេសចិញ្ចឹមវារីសត្វ

បានផុស

នៅ

បណ្ឌិត អុឹម កុច រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា តំណាង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ កម្មវិធីសិក្សាមុខវិជ្ជាការបង្កាត់ពូជ បច្ចេកទេសចិញ្ចឹមវារីសត្វ និងមុខវិជ្ជាកែច្នៃផលិតផលវារីសត្វ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការផ្ដល់ព័ត៌មាន ដោយក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃនេះ។ សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រារព្ធ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលអប់រំបច្ចេកទេស មិត្តភាព កម្ពុជា-ជប៉ុន ខេត្តសៀមរាប នៃក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាសាលានេះមានការគាំទ្រពី ទីភ្នាក់ងារអភិវឌ្ឍន៍សាធារណរដ្ឋឆែក តាមរយៈ​អង្គការ People in need ក្នុង​គម្រោងការ​បញ្ជ្រាបវារីវប្បកម្មក្នុងវិស័យអប់រំបច្ចេកទេស នៅមធ្យមសិក្សា ក្នុងគោលបំណងទទួលបានធាតុចូលពីអ្នកមានបទពិសោធន៍ពាក់ព័ន្ធ មានតំណាងគ្រឹះស្ថានឧត្តមសិក្សា វិស័យឯកជន ដើម្បីរៀប​ចំកម្មវិធី​សិក្សាថ្មី អាចឆ្លើយតប​នឹងតម្រូវការអ្នកសិក្សា និងតម្រូវការទីផ្សារ ការងារសហគ្រិនភាព និងផលិតភាព នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ និងរួមចំណែកក្នុងការឆ្លើយតបជាមួយចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់កម្ពុជា។

វគ្គសិក្ខាសាលានេះ មានការចូលរួមពីគ្រូបង្រៀន នាយកវិទ្យាល័យបច្ចេកទេស វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថាន​កំពង់ស្ពឺ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​សាលាជាតិ​កសិកម្ម​ព្រែកលៀប សាកលវិទ្យាល័យភូមិន្ទកសិកម្ម រដ្ឋបាលជលផល សហគ្រាសឯកជន កសិដ្ឋានចិញ្ចឹមសត្វទឹក សរុប ៤៦នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម