ព័ត៌មានជាតិ
តើការឱ្យទានដល់កុមារតាមភ្លើងស្តុបបានបុណ្យ ឬជំរុញឱ្យពួកគេធ្លាក់ក្នុងឧបាយមុខ?
នៅតាមភ្លើងស្តុបមួយចំនួន នៅក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញមានសកម្មភាពក្មេងៗ ឬមនុស្សចាស់ដើរសុំលុយ ជាហូរហែ ក្លាយជាការរំខានដល់អ្នកដំណើរ និងងាយបង្កគ្រោះថ្នាក់ចរាចរណ៍ ផងដែរ។ តើអ្នកដំណើរគួរបន្តឱ្យលុយ ពួកគេ ឬបញ្ឈប់ការឱ្យ ដើម្បីកាត់ផ្តាច់សកម្មទាំងនេះ?

លោក សំ កុសល ជាយុវជនមួយរូបរស់នៅរាជធានីភ្នំពេញ ដែលតែងតែឃើញមានសកម្មភាពក្មេងៗសុំទាន នៅតាម ភ្លើងស្តុបបានលើកឡើងថា ការសុំទានរបស់ក្រុមក្មេងៗនៅតាមស្តុបជាប្រចាំហាក់មានភាពមិនប្រក្រតី។ ពួកគេតែងតែ សុំលុយអ្នកដំណើរជារៀងរាល់ថ្ងៃក្លាយជាអាជីព ប្រហែលជាមិនបានសិក្សានោះទេ។ លោក កុសល បានអះអាងថា ការចំណាយលុយ ៥០០ ទៅ១០០០រៀល មិនកំណាញ់នោះទេ ប៉ុន្តែបើយើងនៅតែបន្តសកម្មភាពនេះ ពួកគេនឹងនៅតែបន្ត សុំរាល់ថ្ងៃ។ តែបើជាមនុស្សចាស់ ជនមានពិការភាព ទើបគួរតែឱ្យ ព្រោះពួកគេពុំមានកាយសម្បទាគ្រប់គ្រាន់ដើម្បីប្រកបការងារ។
ចំណែក លោក ផាន សំភ័ស្ស ពលរដ្ឋម្នាក់ទៀត បានបញ្ចេញទស្សនថា ដើម្បីកាត់បន្ថយអត្រាអ្នកសុំទាន រដ្ឋាភិបាលគួរ តែផ្ដល់ឱកាសការងារ សម្រាប់ពួកគេ ជាពិសេសអ្នកមានកាយសម្បទាល្អ អាចធ្វើការងារបាន។ ទន្ទឹមនឹងនេះ លោក លើកទឹកចិត្តឱ្យរដ្ឋបង្កើតមជ្ឈមណ្ឌល សម្រាប់គាំទ្រដល់អ្នកសុំទានមានពិការភាព ឬមនុស្សចាស់ជរា ដែលពុំមាន លទ្ធភាពក្នុងការរកប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព។

ដោយឡែក លោក សុខ ដារា អ្នករស់នៅសង្កាត់បឹងកេងកង បានសង្កត់ធ្ងន់ថា ការបន្តឱ្យលុយអ្នកសុំទាន ស្មើនឹងលើក ទឹកចិត្តឱ្យពួកគេបន្តសកម្មភាពការងារនេះ។ លោកមើលឃើញថា សកម្មភាពនេះ បង្កផលអវិជ្ជមានដល់សង្គម និងប៉ះពាល់ សោភ័ណភាពទីក្រុងផងដែរ។
អ្នកធ្វើការនៅស្ថានីយចាក់សាំងមួយកន្លែង ក្បែរភ្លើងស្តុបពហុកីឡាដ្ឋានអូឡាំពិច បានលើកឡើងថា ក្រុមក្មេងៗសុំទាន ទាំងនោះ ក្រោយពេលសុំបាន ពួកគេតែងតែយកលុយរាយមកដូរយកលុយដុំជាប្រចាំ។ អ្នកចាក់សាំងរូបនេះ បានកត់ សម្គាល់ឃើញថា ក្នុងមួយថ្ងៃពួកគេយកលុយមកដូរចាប់ពី ៨ម៉ឺន ទៅជាង ១០ម៉ឺនរៀល។
អ្នកស្រាវជ្រាវបញ្ហាសង្គម បានលើកឡើងថា អ្នកដាក់ទានដល់កុមារតាមភ្លើងស្តុប កំពុងជំរុញលើកទឹកចិត្តឱ្យមាន កំណើនអ្នកសុំទានកាន់តែច្រើនក្នុងប្រទេស បាត់សេចក្តីថ្លៃថ្នូរជាតិ បាត់សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យក្មេងទទួលទារុណកម្ម មិនបានចូលរៀន ខូចអនាគត ព្រមទាំងអាចធ្លាក់ចូលទៅក្នុងអំពើឧបាយមុខផ្សេងៗ។ ចំពោះសកម្មភាពនេះ មានការ រកឃើញថា ប្រាក់ដែលកុមារសុំទានទាំងអស់នោះរកបាន មិនផ្តល់ជាប្រយោជន៍ដល់កុមារតូចៗនោះឡើយ គឺបានទៅ លើដៃអ្នកនៅពីក្រោយតែប៉ុណ្ណោះ៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


