ព័ត៌មានអន្ដរជាតិ
ស្រ្តីថៃម្នាក់ ដើរសុំទានរហូតមានលុយក្នុងដៃជាង៨ម៉ឺនដុល្លារ និងក្នុងកុងធនាគារ ជិត៣០ម៉ឺនដុល្លារ
ក្នុងប្រតិបត្តិការបង្ក្រាបអ្នកសុំទាននៅតំបន់សេដ្ឋកិច្ចទីក្រុងបាងកក ប៉ូលិសថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញថា អ្នកសុំទានម្នាក់មានកាន់កាប់ប្រាក់សុទ្ធជាង ៣០០ ០០០បាត (៨ ៧៩៥ដុល្លារ) នៅក្នុងដៃ និងមានលុយ ១លានបាត (២៩ ៣១៧ដុល្លារ) នៅក្នុងកុងធនាគារថែមទៀតផង។

ស្រ្តីជាអ្នកសុំទានជនជាតិថៃរូបនេះ បានប្រាប់ទៅប៉ូលិសក្រោយការចាប់ខ្លួនថា លុយទាំងអស់គឺនាងរកបានតាមរយៈការសុំទាន ហើយសន្សុំទុកតាំងពីដំបូងមក។
នាងស្ថិតក្នុងចំណោមអ្នកសុំទានទាំង១២នាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការបោសសម្អាត អ្នកសុំទានដែលបង្កភាពអាណាធិបតេយ្យនៅក្នុងទីក្រុងបាងកក ។ ក្នុងចំណោមនោះមានជនជាតិថៃ៨នាក់ ខ្មែរ២នាក់ ឡាវម្នាក់ និងមីយ៉ាន់ម៉ាម្នាក់។
ពាក់ព័ន្ធវិធានការទប់ស្កាត់នេះផងដែរ, កាលពីខែសីហា ប្រទេសថៃ បានប្រកាសបើកយុទ្ធនាការជំរុញឲ្យសាធារណជន ឈប់ផ្តល់ប្រាក់ទៅអ្នកសុំទាន ដោយក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខមនុស្ស បានចាប់ផ្តើមបោះពុម្ភខិតប័ណ្ណដែលមានសរសេរជា៦ភាសា ដូចជា ថៃ អង់គ្លេស ចិន ជប៉ុន កូរ៉េ និងខ្មែរ បន្ទាប់ពីលទ្ធផលស្ទង់មតិទូទាំងប្រទេសបង្ហាញថា ចំនួនអ្នកសុំទាន កំពុងកើនឡើងគួរឲ្យកត់សម្គាល់។

យុទ្ធនាការនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាអ្នកសុំទានដែលកំពុងកើនឡើង និងចាត់វិធានការផ្លូវច្បាប់ ដើម្បីគ្រប់គ្រងចំនួនអ្នកសុំទាន ហើយក៏មានគោលបំណងឲ្យអ្នកទាំងឡាយប្តូរផ្នត់គំនិត ឈប់ឲ្យលុយទៅអ្នកសុំទានផងដែរ ព្រោះថាការធ្វើបែបនេះនឹងនាំឲ្យមនុស្សកាន់តែច្រើន ជ្រើសរើសការសុំទានធ្វើជាមុខរបរតែម្តង ណាមួយវាក៏ប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ផងដែរ។
តាមការបញ្ជាក់ពីក្រសួង, ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ថៃ ចាប់បានអ្នកសុំទានប្រហែល ៧ ០០០នាក់ ខណៈ ៣០%ក្នុងនោះ គឺជនបរទេស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


