ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីក្រសួងការងារគុយបា លាលែងតំណែង ក្រោយនិយាយថា ប្រទេសគ្មានអ្នកសុំទាន
នៅថ្ងៃពុធទី១៦ខែកក្កដាឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការងារគុយបាលោកស្រី Marta Elena Feitó-Cabrera ត្រូវបង្ខំចិត្តលាលែងពីតំណែងបន្ទាប់ពីនិយាយថា ប្រទេសនេះគ្មានអ្នកសុំទានទេ។

ថ្លែងក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃចន្ទ លោកស្រីនិយាយថា៖ «យើងឃើញមនុស្សដែលហាក់ដូចជាអ្នកសុំទាន ប៉ុន្តែនៅពេលអ្នកក្រឡេកមើលដៃរបស់ពួកគេ មើលសម្លៀកបំពាក់របស់ពួកគេ ពួកគេគ្រាន់តែក្លែងខ្លួនជាអ្នកសុំទានប៉ុណ្ណោះ ពួកគេមិនមែនជាអ្នកសុំទានពិតប្រាកដឡើយ។ នៅគុយបា គ្មានអ្នកសុំទានទេ។
មិនត្រឹមប៉ុណ្ណឹង លោកស្រីថែមទាំងលើកឡើងទៀតថា អ្នកដែលសម្អាតកញ្ចក់រថយន្តតាមដងផ្លូវ គឺរស់ដោយស្រួល ហើយយកលុយដែលរកបានទៅទិញស្រាផឹក។ លោកស្រីក៏រិះគន់អ្នករើសសំរាមដែរថា ពួកគេកំពុងរើសយករបស់របរទៅលក់បន្ត ហើយមិនបង់ពន្ធ។

ការលើកឡើងដ៏ចម្រូងចម្រាស់នេះបានបង្កឲ្យមានពាក្យរិះគន់ដូចទឹកបាក់ទំនប់ ដោយលោកស្រីត្រូវរងការរិះគន់ថា «គ្មានដឹងអ្វីពីប្រទេសរបស់ខ្លួនទេ ចេះតែនិយាយឲ្យបានៗ»។
ម្យ៉ាងពលរដ្ឋជាច្រើនក៏ខឹងសម្បាផងដែរ ព្រោះសម្តីរបស់លោកស្រីផ្ទុយពីការពិត ទាំងដែលពួកគេកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ធ្វើឲ្យមនុស្សជាច្រើន ជាពិសេសចាស់ៗ ត្រូវប្រឈមនឹងភាពក្រីក្រ។

ក្រោយរងសម្ពាធនិងទទួលពាក្យរិះគន់ដូចទឹកបាក់ទំនប់ លោកស្រីក៏ទទួលស្គាល់កំហុសនិងបានដាក់លិខិតលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងការងារ។
សូមជម្រាបថា ការសិក្សាមួយបង្ហាញថា នៅឆ្នាំ ២០២៤ ប្រជាជនគុយបាជិត ៩០% រស់នៅក្នុងស្ថានភាពក្រីក្រខ្លាំង។ វាឆ្លុះបញ្ចាំងពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសកោះមួយនេះ ដែលអតិផរណាខ្ពស់ និងកង្វះខាតធនធានមូលដ្ឋានធ្វើឲ្យការរស់នៅប្រចាំថ្ងៃកាន់តែលំបាកទៅៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គុយបាជួបទុក្ខផ្ទួនៗ រងគ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ បន្ទាប់ពីខ្យល់ព្យុះ និងដាច់ភ្លើង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


