ព័ត៌មានអន្ដរជាតិ
ថៃ បោះពុម្ភខិតប័ណ្ណសរសេរជា ៦ភាសារួមទាំងខ្មែរផងដែរ សុំឲ្យឈប់ផ្តល់លុយ ទៅអ្នកសុំទាន
ពេលនេះប្រទេសថៃ បានប្រកាសពីយុទ្ធនាការជំរុញឲ្យសាធារណជន ឈប់ផ្តល់ប្រាក់ទៅអ្នកសុំទាន ដោយក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខមនុស្ស បានចាប់ផ្តើមបោះពុម្ភខិតប័ណ្ណដែលមានសរសេរជា៦ភាសា ដូចជា ថៃ អង់គ្លេស ចិន ជប៉ុន កូរ៉េ និងខ្មែរ ដើម្បីសុំកុំឲ្យធ្វើដូច្នេះ។

តាមសេចក្តីរាយការណ៍របស់ Bangkok Post នៅថ្ងៃពុធទី១៤ខែសីហាឆ្នាំ២០២៤, យុទ្ធនាការនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ហើយការដែលថៃធ្វើបែបនេះ គឺបន្ទាប់ពីលទ្ធផលស្ទង់មតិទូទាំងប្រទេសបង្ហាញថា ចំនួនអ្នកសុំទាន កំពុងកើនឡើងគួរឲ្យកត់សម្គាល់។
វិស័យពាក់ព័ន្ធរួមមាន រដ្ឋបាលក្រុងបាងកក, ស្នងការប៉ូលិសក្រុង, ការិយាល័យអន្តោប្រវេសន៍, អង្គការ Mirror Foundation និងក្រុមដែលធ្វើការដើម្បីដោះស្រាយបញ្ហាអ្នកសុំទាន ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។
យុទ្ធនាការនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាអ្នកសុំទានដែលកំពុងកើនឡើង និងចាត់វិធានការផ្លូវច្បាប់ ដើម្បីគ្រប់គ្រងចំនួនអ្នកសុំទាន ហើយក៏មានគោលបំណងឲ្យអ្នកទាំងឡាយប្តូរផ្នត់គំនិត ឈប់ឲ្យលុយទៅអ្នកសុំទានផងដែរ ព្រោះថាការធ្វើបែបនេះនឹងនាំឲ្យមនុស្សកាន់តែច្រើន ជ្រើសរើសការសុំទានធ្វើជាមុខរបរតែម្តង ណាមួយវាក៏ប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ផងដែរ។

តាមការបញ្ជាក់ពីលោក Varawut Silpa-archa រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខមនុស្ស, យុទ្ធនាការរបស់ក្រសួងបានរកឃើញអ្នកសុំទានចំនួន៥០៦នាក់ នៅតាមដងផ្លូវទូទាំងប្រទេសក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែក្រោយ ពោលគឺកើនឡើង ២០% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះមាន ៣៣១នាក់ ឬ ៦៥% ជាជនជាតិថៃ។
អ្នកសុំទានភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងខេត្តទេសចរណ៍សំខាន់ៗដូចជា Chon Buri, Chiang Mai, Phuket, និង Lop Buri ខណៈខេត្តចំនួន៩ដែលគ្មានអ្នកសុំទានគឺ Chai Nat, Sing Buri, Satun, Nakhon Phanom, Lampang, Phetchaburi, Nan និង Phanngga៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


