ព័ត៌មានអន្ដរជាតិ
ថៃ ចាត់វិធានការក្តៅ លើជនបរទេសដែលសុំទាន លើដីខ្លួន
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១២ខែមិថុនា, ប្រទេសថៃ បានប្រកាសចាត់វិធានការក្តៅ ដោយចាប់បញ្ជូនជនបរទេសដែលមកសុំទានលើដីខ្លួន ឲ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ យ៉ាងណា អ្នកសុំទានជាជនជាតិថៃ នឹងត្រូវចាប់បញ្ជូនទៅមណ្ឌលអប់រំនិងបណ្តុះបណ្តាលរបស់ក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្ស ដើម្បីឲ្យពួកគេចេះចំណេះជំនាញ អាចរកការងារធ្វើបាន។

វិធានការនេះ ត្រូវបានប្រកាសដោយលោករដ្ឋមន្ត្រី Varawut Silpa-archa ជាមួយគោលបំណងកាត់បន្ថយចំនួនអ្នកសុំទាននៅតាមដងផ្លូវ ដែលបង្កភាពអាណាធិបតេយ្យ។
ស្របពេលជាមួយគ្នានោះដែរ លោកអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ឈប់ឲ្យលុយអ្នកសុំទាន ព្រោះថាការធ្វើបែបនេះហាក់បីដូចជាជួយលើកទឹកចិត្តដល់ពួកគេ ហើយនាំឲ្យចំនួនអ្នកសុំទានកាន់តែកើនឡើងថែមទៀតផង។

ពាក់ព័ន្ធបញ្ហានេះដែរ លោកថា ក្រសួងរបស់លោកនឹងធ្វើការជាមួយប៉ូលិស រដ្ឋបាលក្រុងបាងកក និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់ការសុំទាននៅតាមដងផ្លូវ ពោលគឺមួយខែចេញយុទ្ធនាការបោសសម្អាត៥ដង។
តាមច្បាប់គ្រប់គ្រងអ្នកសុំទាន BE 2559 ឆ្នាំ២០១៦ចែងថា អ្នកសុំទាន អាចត្រូវដាក់ទណ្ឌកម្មជាប់ពន្ធនាគាររហូតដល់មួយខែ និង/ឬពិន័យជាប្រាក់រហូតដល់ ១០ ០០០បាត (២៧២ដុល្លារ)។

ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកសុំទានខ្លះធ្លាប់ទទួលការពិន័យប៉ុន្តែនៅតែចេញមកសុំទានតាមដងផ្លូវដដែល ព្រោះថា ពួកគេអាចរកចំណូលបានលើសការពិន័យទៅទៀត ពោលអ្នកខ្លះ មួយខែ អាចរកបានដល់ទៅ ១០០ ០០០បាត (២ ៧២០ដុល្លារ) ឯណោះ។
តាមការបញ្ជាក់ពីក្រសួង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ថៃ ចាប់បានអ្នកសុំទានប្រហែល ៧ ០០០នាក់ ខណៈ ៣០%ក្នុងនោះ គឺជនបរទេស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បុរសឥណ្ឌា ដើរសុំទាន រហូតក្លាយជាមហាសេដ្ឋី មានទ្រពសម្បត្តិជិត ១លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


