ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ខ្លួនអ្នកសុំទាន១២នាក់ ក្នុងនោះមានខ្មែរ២នាក់
ជាវិធានការបោសសម្អាតអ្នកសុំទានដែលបង្កភាពអាណាធិបតេយ្យនៅក្នុងទីក្រុងបាងកក, អាជ្ញាធរថៃ បានបើកប្រតិបត្តិការចាប់ខ្លួនអ្នកសុំទានចំនួន១២នាក់ ដែលក្នុងនោះក៏មានខ្មែរ២នាក់ផងដែរ។

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤, មន្ត្រីអន្តោប្រវេសន៍, នគរបាល Lumpini និងមន្ត្រីសន្តិសុខមនុស្សនិងសុខុមាលភាពសង្គម បានបើកប្រតិបត្តិការនេះនាពេលយប់នៅតាមតំបន់សេដ្ឋកិច្ចទីក្រុងបាងកក បន្ទាប់ពីមានការត្អូញត្អែរថា អ្នកសុំទានរញ៉េរញ៉ៃ បង្កការរំខានតាមដងផ្លូវ និងបង្ខូចរូបភាពទេសចរណ៍របស់ប្រទេស។
ក្រៅពីអ្នកសុំទានជាជនជាតិខ្មែរ២នាក់, អ្នកសុំទានចំនួន១០នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួននោះ គឺរួមមាន ថៃ៨នាក់ ឡាវម្នាក់ និងមីយ៉ាន់ម៉ាម្នាក់។
ក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្ស បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ថៃ ចាប់បានអ្នកសុំទានប្រហែល ៧ ០០០នាក់ ខណៈ ៣០%ក្នុងនោះ គឺជនបរទេស។
តាមច្បាប់គ្រប់គ្រងអ្នកសុំទាន BE 2559 ឆ្នាំ២០១៦របស់ប្រទេសថៃ ចែងថា អ្នកសុំទាន អាចត្រូវដាក់ទណ្ឌកម្មជាប់ពន្ធនាគាររហូតដល់មួយខែ និង/ឬពិន័យជាប្រាក់រហូតដល់ ១០ ០០០បាត (២៧២ដុល្លារ)។
ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកសុំទានខ្លះធ្លាប់ទទួលការពិន័យប៉ុន្តែនៅតែចេញមកសុំទានតាមដងផ្លូវដដែល ព្រោះថា ពួកគេអាចរកចំណូលបានលើសការពិន័យទៅទៀត ពោលអ្នកខ្លះ មួយខែ អាចរកបានដល់ទៅ ១០០ ០០០បាត (២ ៧២០ដុល្លារ) ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


