ព័ត៌មានជាតិ
កម្ពុជា នឹងដាក់ឱ្យដំណើរការអាកាសយានដ្ឋានខ្នាតធំពីរនៅចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤
នៅចុងឆ្នាំ ២០២៣ កម្ពុជា នឹងបើកដំណើរការអាកាសយានដ្ឋានខ្នាតធំ នៅសៀមរាប និងមួយទៀត នៅជាយរាជធានីភ្នំពេញ នាដើមឆ្នាំ ២០២៤។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា ២០២៣។

អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) គ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឲ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨ ដោយមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ។
ដោយឡែក អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ(ភ្នំពេញថ្មី) គ្រោងដាក់ឱ្យកំណើរនៅដើមឆ្នាំ ២០២៤។ អាកាសយានដ្ឋាននេះ ត្រូវបានសាងសង់លើផ្ទៃដី ២៦០០ ហិកតាដោយចែកចេញជា ៣ ដំណាក់កាល។ សម្រាប់ដំណាក់កាលទី១នេះ នឹងចំណាយទឹកប្រាក់ប្រមាណជា ១,៥ ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន OCIC ហើយក្រោយបញ្ចប់ការសាងសង់ គម្រោងនេះនឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភពលោក។

ក្រៅពីនេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាល នឹងយកចិត្តទុកដាក់លើកត្តាសំខាន់ចំនួន ៦ រួមមាន ទី១ ការកែលម្អនីតិវិធីរដ្ឋបាល, ២ កាត់កាត់បន្ថយបន្ទុកចំណាយលើការដឹកជញ្ជូន និងឡូជីស្ទិក, ៣ ការកែលម្អហេដ្ឋរចនាសម្ព័ន្ធគន្លឹះ ដូចជាផ្លូវ ស្ពាន កំពង់ផែ អាកាយានដ្ឋាន ផ្លូវអយស្ម័យយាន និងការផ្គត់ផ្គង់អគ្គិសនី។ ជាក់ស្តែង នៅចុងឆ្នាំ ២០២៣ នឹងបើកដំណើរការអាកាសយានដ្ឋានខ្នាតធំ នៅសៀមរាប និងមួយទៀត នៅភ្នំពេញ ក្នុងដើមឆ្នាំ ២០២៤។ ៤ ការជំរុញបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ព្រោះធនធានមនុស្សគឺជាកត្តាគន្លឹះ ក្នុងការទាក់ទាញ និងរួមចំណែកក្នុងដំណើរនិវត្តរបស់កម្ពុជា។ ៥ ការកែលម្អអភិបាលកិច្ចល្អ និងទី ៦ ការដាក់ចេញឱ្យអនុវត្តនូវច្បាប់វិនិយោគបើកចំហរ និងទំនើប។
ទន្ទឹមនឹងនេះ រដ្ឋាភិបាល នឹងបង្កើនសន្ទុះកែទម្រង់ស្ថាប័នគន្លឹះ និងដាក់ចេញវិធានការនានា ដើម្បីដោះស្រាយ បញ្ហាប្រឈមជារចនាសម្ព័ន្ធ ដែលកម្ពុជា បានជួបប្រទះនាពេលកន្លងមក ជាពិសេសបញ្ហាបរិយាកាសធុរកិច្ច និងការវិនិយោគ ដែលត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមចម្បង ជះឥទ្ធិពលជាអវិជ្ជមានដល់ការប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


