ព័ត៌មានជាតិ
ខេត្តកំពង់ធំ រងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ ចំណោមខេត្តចំនួន ៩
ភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានបណ្តាលឲ្យខេត្តចំនួន ៩ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះខេត្តកំពង់ធំ រងគ្រោះធ្ងន់ធ្ងរជាងគេ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៩ កញ្ញានេះថា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៨ កញ្ញា ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ខេត្តចំនួន ៩ ដូចជា ខេត្តព្រះវិហារ ក្រចេះ កំពង់ធំ ត្បូងឃ្មុំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កោះកុង និងព្រះសីហនុ។

លោកបានបន្តថា ខេត្តតាមមាត់ទន្លេមេគង្គ ទឹកបានស្រកចុះជាបណ្តើរៗ វិញហើយ។ ចំណែកខេត្តតាមមាត់សមុទ្រក៏មិនប៉ះពាល់អ្វីដែរ។ ខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺ ខេត្តកំពង់ធំ ដោយសារទឹកលិចយូរ បានប៉ះពាល់ដល់ ៨ ក្រុងស្រុក ៣០ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៥៥២៦ គ្រួសារ លិចផ្ទះ ២២២៥ ខ្នង ស្រូវ ៣៤៣៣ ហិកតា និងជម្លៀសប្រជាជន ២៣១ គ្រួសារ។

ខេត្តក្រចេះប៉ះពាល់ ៥ ក្រុងស្រុក ២៧ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ១៦២២ គ្រួសារ ផ្ទះលិច ២៧៩ ខ្នង ដំណាំស្រូវ ៩៨១ ហិកតា និងដំណាំរួមផ្សំ ១៥០ ហិកតា។ ខេត្តព្រះវិហារប៉ះពាល់ ៦ ក្រុងស្រុក ១០ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៧២៧ គ្រួសារ ជម្លៀសប្រជាពលរដ្ឋ ៣៥ គ្រួសារ លិចផ្ទះ ១៥០ ខ្នង និងដំណាំស្រូវ ៩៥៧ ហិកតា និងខេត្តត្បូងឃ្មុំប៉ះពាល់ ៣ ក្រុងស្រុក ១១ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៧២៥ គ្រួសារ ជម្លៀសប្រជាពលរដ្ឋ ៧៥ គ្រួសារ និងដំណាំស្រូវ ៣៤៤ ហិកតា។ ខេត្តបាត់ដំបងប៉ះពាល់ស្រូវ ៥០០ ហិកតា នៅស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកសំឡូត។ រីឯខេត្តពោធិ៍សាត់ប៉ះពាល់ស្រុក ៣ រួមមាន ស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ បានប៉ះពាល់ប្រជាពលរដ្ឋ និងស្រូវមួយចំនួន។

បើតាម លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង ៣ ពាន់គ្រួសារ រងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈ ១៤១ នាក់ ត្រូវបានអាជ្ញាធរជម្លៀសរកទីទួលសុវត្ថិភាព ហើយទឹកស្ទឹងពោធិ៍សាត់វាយលុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ដែលទឹកបានហូរច្រោះដាច់ផ្លូវមួយចំនួនផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


