ព័ត៌មានជាតិ
ក្រសួងអប់រំ ផលិតសន្លឹកកិច្ចការស្វ័យសិក្សាចែកតាមសាលារដ្ឋ ដើម្បីជំរុញការសិក្សាស្រាវជ្រាវរបស់សិស្ស
ក្រសួងអប់រំ យុវជន និងកីឡា បានផលិតសន្លឹកកិច្ចការស្វ័យសិក្សាដល់សិស្សានុសិស្សនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ក្នុងគោលបំណងជំរុញការសិក្សា ស្រាវជ្រាវរបស់សិស្ស ឲ្យឆ្លើយតបនឹងអាទិភាព កំណែទម្រង់វិស័យអប់រំ សំដៅធានាការលើកកម្ពស់គុណភាពអប់រំ។

តាមរយៈសេចក្ដីណែនាំស្តីពីការប្រើប្រាស់សន្លឹកកិច្ចការស្វ័យសិក្សា ដើម្បីជំរុញការសិក្សារបស់សិស្សនៅតាមគ្រឹះស្ថានសិក្សាសាធារណៈដែលទើបផ្សព្វផ្សាយនៅថ្ងៃទី ៣០ កញ្ញានេះ លោក បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សន្លឹកកិច្ចការស្វ័យសិក្សានេះ គ្រោងនឹងដាក់ឲ្យអនុវត្តតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានបណ្ដុះបណ្ដាល ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ដើម្បីឲ្យការអនុវត្តសន្លឹកកិច្ចការស្វ័យសិក្សា ប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ សូមណែនាំដល់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គ្រឹះស្ថានសិក្សាសាធារណៈ ដោយក្រសួងនឹងផ្តល់ជូនសន្លឹកកិច្ចការស្វ័យសិក្សានៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅជាទម្រង់ឯកសារទន់(PDF) ដល់គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន។

គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ត្រូវសម្របសម្រួល និងរៀបចំកម្មវិធីបណ្តុះបណ្តាលដើម្បីបញ្ជ្រាបការប្រើប្រាស់សន្លឹកកិច្ចការស្វ័យសិក្សាក្នុងវិធីសាស្ត្របង្រៀនដល់គរុសិស្ស គរុនិស្សិត តាមរយៈការណែនាំ និងជំរុញដល់គ្រូឧទ្ទេស ឲ្យសិក្សាស្រាវជ្រាវវិធីសាស្ត្រថ្មីៗ ដើម្បីផ្សារភ្ជាប់ការប្រើប្រាស់សន្លឹកកិច្ចការ ស្វ័យសិក្សា។
ចំណែកមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវរៀបចំយន្តការគាំទ្រ និងជំរុញការអនុវត្តសន្លឹកកិច្ចការស្វ័យ សិក្សា របស់សិស្សានុសិស្សដោយចុះធ្វើអធិការកិច្ចសាលារៀន និងថ្នាក់រៀនជាប្រចាំឲ្យបានច្បាស់លាស់ ផ្តោតលើដំណើរការ សិក្សាដោយប្រើសន្លឹកកិច្ចការស្វ័យសិក្សា។ ចងក្រងឧត្តមានុវត្តន៍ នៃការអនុវត្តសន្លឹកកិច្ចការស្វ័យសិក្សារបស់សាលារៀន និងថ្នាក់រៀន សម្រាប់ជាមូលដ្ឋានក្នុងការវាយតម្លៃសាលារៀនល្អ នាយកល្អ និងគ្រូបង្រៀនល្អ។
រីឯគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវសម្របសម្រួល និងជំរុញការអនុវត្តសន្លឹកកិច្ចការស្វ័យសិក្សា តាមរយៈ ជំរុញការប្រជុំបច្ចេកទេសតាមកម្រិតថ្នាក់/មុខវិជ្ជា ដើម្បីរិះរក ស្រាវជ្រាវ និងចែករំលែកវិធី សាស្ត្រថ្មីៗ ក្នុងការបញ្ជ្រាបការប្រើប្រាស់សន្លឹកកិច្ចការស្វ័យសិក្សា តាមរយៈការដាក់បញ្ចូល ក្នុងកិច្ចតែងការបង្រៀននៅគ្រប់មេរៀន គ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់។
ក្នុងនោះត្រូវរៀបចំធ្វើថ្នាក់និទស្សន៍អនុវត្តសាកល្បងការបង្រៀនដោយប្រើសន្លឹកកិច្ចការស្វ័យសិក្សា ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាពបង្រៀនកន្លងមក និងដើម្បីកែលម្អការបង្រៀនឲ្យកាន់តែប្រសើរឡើង។ ជំរុញការអនុវត្តការបង្រៀនដោយប្រើសន្លឹកកិច្ចការស្វ័យសិក្សា រៀបចំតេស្តរង្វាយតម្លៃតាមដំណាក់ជាប្រចាំលើខ្លឹមសារមេរៀនដែលបានបង្រៀនរួច ដើម្បីជួយសិស្សរៀនយឺតទាន់ពេលវេលា។
រៀបចំបូកសរុប និងផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តសន្លឹកកិច្ចការស្វ័យសិក្សាតាមមុខវិជ្ជា/ កម្រិតថ្នាក់ នៅក្នុងកិច្ចប្រជុំប្រចាំខែឲ្យបានទៀងទាត់ ព្រមទាំងរក្សាទុកឯកសារ និងរបាយការណ៍ ជាភស្តុតាងក្នុងការពិនិត្យតាមដាន និងវាយតម្លៃ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្ស សហគមន៍ ឲ្យចូលរួមគាំទ្រ និងជំរុញបន្ថែមក្នុងការអនុវត្តសន្លឹកស្វ័យសិក្សារបស់សិស្ស៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់