Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវពលរដ្ឋរងគ្រោះទឹកជំនន់ សូមទៅរកទីទួលសុវត្ថិភាព ហើយត្រូវប្រយ័ត្នចំពោះកុមារតូចៗ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែកញ្ញានេះ បានអំពាវនាវតាមបណ្ដាញសង្គមឱ្យពលរដ្ឋដែលរងគ្រោះទឹកជំនន់ចូលរួមសហការចាកចេញពីទីកន្លែងជន់លិច ទៅកាន់ទីទួលសុវត្ថិភាព ហើយត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ កុំឱ្យទៅលេងទឹក ឬតំបន់មានហានិភ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរនៅលើបណ្ដាញសង្គមដដែលសម្ដេចនាយករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើឱ្យពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់មេីលថែទាំសមាជិកគ្រួសារ  ជាពិសេសកូនចៅតូចៗ ឱ្យនៅឆ្ងាយពីទឹក  ឬទីកន្លែងហានិភ័យនានា។

បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានអរគុណដល់ថ្នាក់ដឹកនាំ  កងកម្លាំងគ្រប់ប្រភេទ  និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ  ក្នុងការអន្តរាគមន៍សង្គ្រោះ  និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព  ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម