Connect with us

ព័ត៌មានជាតិ

មក​ស្គាល់​ភូមិសាស្ត្រ​ខេត្តកោះកុង របស់​ព្រះរាជាណាចក្រ​កម្ពុជា​

បានផុស

នៅ

​ខេត្ដកោះកុង ជាខេត្ដ​មួយ​ស្ថិតនៅ​ទិសនិរតី មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ២៩០គីឡូម៉ែត្រ មាន​ព្រំប្រ ទល់​ខាងកើត​ជាប់​នឹងខេត្ដ​ព្រះសីហនុ និងខេត្ដ​កំពង់ស្ពឺខាងលិច និង​ខាងត្បូង​ជាប់​នឹង​ឈូង​សមុទ្រ នៃ​ព្រះរាជាណាចក្រថៃឡង់ដ៍ (​មួយផ្នែក​នៃ​ខេត្ត​ត្រាត​) ខាងជើង​ជាប់​នឹងខេត្ដ​ពោធិ៍សាត់​។

ខេត្តកោះកុង ស្ថិតក្នុង​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សណ្ឋាន​ដី​មាន​លក្ខណៈ​ជា​ភ្នំ​ខ្ពង់ រាប វាលរាប និង​ឆ្នេរសមុទ្រ ដែលមាន​ប្រវែង​ប្រហែល២៣៧​គីឡូម៉ែត្រ និង​មាន​កោះ​ចំនួន​៣៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តកោះកុង​មាន​ផ្ទៃដី​សរុប​១០.០៤៥,៥៨ គីឡូម៉ែត្រ​ការ៉េ (​ដប់​ពាន់ សែសិប​ប្រាំ ក្បៀស​ហាសិប​ប្រាំបី​គីឡូម៉ែត្រ​ការ៉េ​) ចែកចេញជា​ក្រុង​១ មាន​០៣សង្កាត់ ៦​ស្រុក មាន​២៦​ឃុំ និង​មាន​ភូមិ​សរុប​ចំនួន​១១៩​ភូមិ​។ មាន​ប្រជាជន​សរុប១៣៦.៣២០​នាក់ ស្រី​៦៧.៩៨៤​នាក់ (​មួយរយ​សាមសិប​ប្រាំមួយ​ពាន់​បី​រយ​ម្ភៃ​នាក់ ស្រី ហុកសិប​ប្រាំ​ពីរពាន់ ប្រាំបួន​រយ​ប៉ែតសិប​បួន​នាក់​) មាន​ដង់ស៊ីតេ​ប្រ ជាជន​១២​នាក់ ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ​។

ប្រជាជន​ប្រមាណ៥៥,២០​ភាគរយ ជា​កសិករ​រស់នៅ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម និង​នេសាទ ដែល ជា​វិស័យ​ចម្បង​ក្នុងការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងខេត្ដ​។ ក្រៅពី​វិស័យ​កសិកម្ម និង​នេសាទ ក៏មាន​វិស័យ​ផ្សេងៗ​ទៀត ដូចជា​វិស័យ​ឧស្សាហកម្ម​០,៣០ភាគរយ និងវិស័យ​សេវាកម្ម​ប្រមាណ​៤៤,៦០ភាគរយ ដែលជា​មូលដ្ឋាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។ វិស័យសេដ្ឋកិច្ច​សំ ខាន់ៗ​ទាំងបីរួមមាន វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម បាន​ជំរុញ​ដល់​សេដ្ឋកិច្ច​របស់​ខេត្ត​ទាំងមូល​មាន​អត្រាកំណើន​គួរឲ្យកត់សំគាល់​។

តាម​ទិន្នន័យ​មូលដ្ឋាន​ឃុំ​សង្កាត់ បាន​បង្ហាញថា អត្រា​ភាពក្រីក្រ​ខេត្តកោះកុង​មានការ​ថយចុះ បើ​ប្រៀប​ធៀប​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ គឺមាន​ការថយចុះ ពី​២៨,៧ ភាគរយ មក​១៣,១ ភាគរយ ពោល​គឺ​ធ្លាក់ចុះ​បាន​១៣,៦ ភាគរយ និង​បាន​ធ្លាក់​ចុះមក​នៅត្រឹម​៧,៤ ភាគរយ នៅ​ឆ្នាំ​២០២០ ដែល​នេះ​ជាវឌ្ឍនភាព​នៃ​ការរីកចម្រើន​គួជាទី​មោទនៈ​។ ជាក់ស្តែង​តាមរយៈ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែនការ​នៅ​ឆ្នាំ​២០១៨ បាន​បង្ហាញថា​ផលិតផល​ក្នុងស្រុក​សរុប នៃ​សេដ្ឋកិច្ច​ខេត្តកោះកុង​ទាំងមូល​មានតម្លៃ​ប្រមាណ៩៤៦.៦៣៣ លាន​រៀល (​ប្រាំបួន​រយ សែសិប​ប្រាំមួយពាន់ ប្រាំមួយរយ​សាមសិប​បីលាន​រៀល​) ឬ​ស្មើនឹង​២៣៤លាន​ដុល្លារ​សហរដ្ឋអាមេរិក បើ​ធៀប​ទៅនឹង​សេដ្ឋកិច្ចជាតិ​មាន​អត្រា​ស្មើនឹង​០.៩ភាគរយ នៅ​ឆ្នាំ​២០១៨​។ គិត​ជា​ចំណូល​សម្រាប់​មនុស្ស​ម្នាក់ៗ គឺ​ស្មើនឹង​១.៤១៩​ដុល្លា ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ស្មើនឹង ១.៥៤៣​ដុល្លារ​៕

អត្ថបទ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម