ព័ត៌មានជាតិ
ការដ្ឋានស្ថាបនាផ្លូវជាតិលេខ ៤៨ សម្រេចបាន ៤៥,១៧ ភាគរយហើយ
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា បច្ចុប្បន្ននេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៤៥,១៧ ភាគរយហើយ។

នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជាសក្ខីភាព នៃវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ត្រូវសម្រេចឱ្យបាន ៦០ ភាគរយ នៅរដូវប្រាំង ឆ្នាំ ២០២៤ នេះ គឺ ត្រឹមខែឧសភា។
លោក សូរ វ៉ិចទ័រ បញ្ជាក់ដែរថា ពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ការដ្ឋានកំពុងមមាញឹកខ្លាំង ដោយការងារអ៊ុត AC ជាបន្តបន្ទាប់។ នៅរដូវវស្សាឆ្នាំ ២០២៤ ខាងមុខនេះ នឹងត្រូវធ្វើការងារ Base Course ឱ្យបានជាអតិបរមា និងការងារ Structure ដល់រដូវប្រាំង ២០២៥ ត្រូវអ៊ុត AC បញ្ចប់។ ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះ ក៏ជួបភាពយឺតយ៉ាវពេលកន្លងមកផងដែរ ដែលកត្តាទាំងនោះ បណ្តាលមកពីបញ្ហាកូវីដ-១៩ និងដោយភូមិសាស្ត្រតំបន់នោះ នារដូវវស្សា មានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៦ ខែ ក្នុងមួយឆ្នាំ ដូច្នេះសល់ពេលតែ ៦ ខែ សម្រាប់ការងារ។

គួរបញ្ជាក់ថា ប្រវែងផ្លូវ ១៤៨ គីឡូម៉ែត្រ ជាទូទៅតម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ(Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះ ៖ ពង្រីកទំហំផ្លូវ ២ គន្លង ពី ១១ ម៉ែត្រ ទៅ ១៣ ម៉ែត្រ , កាត់ចំណោតភ្នំបន្ថែម, កាត់បន្ថយចំណោតផ្លូវបន្ថែម, ពង្រីកពី ២ គន្លង ទៅ ៤ គន្លង នៅ PK84 ជាដើម។ល។ ចំពោះការត្រួតពិនិត្យគុណភាព មានការតាមដានត្រួតពិនិត្យជាដំណាក់ៗ តាមរយៈក្រុមការងារ PMU PIU និងទីប្រឹក្សាកូរ៉េ។ ឧបករណ៍សម្រាប់ត្រួតពិនិត្យមានដូចជា ៖ ម៉ាស៊ីន FWD ប្រភេទធំ ម៉ាស៊ីន LWD ប្រភេទតូច និងម៉ាស៊ីនត្រួតពិនិត្យ Nuclear។ រាល់ការពិនិត្យមានលក្ខណៈហ្មត់ចត់ និងលទ្ធផលខ្ពស់ជាងស្តង់ដារកំណត់ និងមានទិន្នន័យតាមដានទាំងអស់ ទាំងកាលបរិច្ឆេទ និងចំណុចដែលបានត្រួតពិនិត្យ។
ជាមួយនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងធ្វើដំណើរ ដែលបានយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ កំពុងដំណើរការតែមមាញឹកនារដូវប្រាំងនេះ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ









-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


