Connect with us

ព័ត៌មានជាតិ

ក្រុម​សម្តែង​រឿង​ទុំ​ទាវ ២០២១​សុំ​ទោស​ជា​សាធារណៈខណៈក្រសួង​ត្រៀម​ចាត់វិធានការ​ព្រមាន​

បានផុស

នៅ

​ក្រោយពេល​ផ្ទុះ​ការរិះគន់​ពី​សំណាក់​មហាជន​រហូត​មានការ​ព្រមានពី ​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរ​សើរ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នឹង​ចាត់វិធានការ​ចំពោះ​ក្រុម​សម្តែង​វីដេអូ​នេះ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គ​ម​និង​សាសនា​នោះ​ ភ្លាមៗ​នេះ​Ah Gi Leaders ​និង​ប្អូនស្រី​បានចេញ​មុខ​សុំទោស​ជា​សា​ធារណៈ​ចំពោះ​កំហុសឆ្គង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើ​ហ្វេ​សប៊ុករបស់​Ah Gi Leaders​និង​ប្អូនស្រី​បាន​រៀបរាប់ថា​រឿង ទុំទាវ ២០២១​អរគុណ​សម្រាប់​មតិរិះគន់​ដើម្បី​ស្ថាបនា​ហើយក៏​សុំទោស​រាល់​កំហុស​ខុសឆ្គង​របស់​ក្រុម​សម្ដែង​ពួក​ខ្ញុំ​ដោយសារ​តែ​ពួក​ខ្ញុំ​មិនបាន​ដឹង អញ្ចឹង​វីដេអូ​នឹង​គឺ​ខ្ញុំ​បាន​លុប​រួចហើយ​។​ រឿង ទុំទាវ រាល់​កំហុស​ខុសឆ្គង​ដែល​ក្រុមនាង​ខ្ញុំ​បាន​សម្ដែង​នាង​ខ្ញុំ​បាន​លុបចោល​រួចហើយ ចំពោះ​អ្នក​ដែល​ចម្លង​យកទៅ​ផុស​គឺ​សុំ​លុប​ចោល​ផង​ព្រោះ​សំណុំ​រឿងនេះ​បានបញ្ចប់​ហើយ ។​

បន្ថែម​ពីនេះ​Ah Gi Leaders​និង​ប្អូនស្រី​បាន​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃនេះ​ដោយ​ទទួលស្គាល់​កំហុសឆ្គង​ក្រុម​ខ្លួន​ទៀតថា​នាង​ខ្ញុំ​និង​ក្រុម​សម្ដែង​រឿង ទុំ​ទាវ​២០២១​បែប​កំប្លែង​គឺ​មេត្តា​ខន្តី​អ​ភ​យ័​ទោស​សុំ​ទោស​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ។​ សុំទោស​ដល់​ក្រសួង​ធម្មការ​និង​សាសនា​និង​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​នាង​ខ្ញុំ​ពិតជា​ទទួលស្គាល់​កំហុស​មែន​។​

ថ្វីត្បិតតែ​មានការ​សុំទោស​បែបនេះ​ក្ដី​បើតាម​លោក​ហេង ឡុង បានបញ្ជាក់​ពី​ចំណាត់ការ​របស់​ក្រុម​ប្រឹ ក្សា​ពិន័យ និង​លើកសរសើរ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ​ នេះ​ថា​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​ចាត់វិធានការ​ចំ​ពោះ​ក្រុម​សម្តែង​វីដេអូ​នេះ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម​និង​សាសនា​។​

​ជាមួយគ្នា​នៃ​ការលើកឡើង​របស់លោក ហេង ឡុង ខាងលើនេះ​ក៏​កំពុង​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការគាំ​ទ្រ​ខ្លាំង​និង​រង់​ចាំមើល​ចំណាត់ការ​របស់​ក្រសួង​លើ​ក្រុ ម​សម្តែង​នេះ​ផងដែរ​។​សូមជម្រាបថា​ក្រុម​លក់​ឡេ​អន​ឡាញ អា​ជី ថ្មីៗ​នេះ​បានធ្វើ​ការចម្លង​សាច់រឿង ទុំ​ទាវ មក​ផលិត​និង​សម្តែង​ឡើងវិញ​បែប​កំ​ប្លែង​ស្ងួត​ខណៈនៅក្នុង​សាច់រឿង​នេះ​គឺ​ពុំមាន​តម្លៃ​អប់រំ​ដល់​សង្គម​ឡើយ​ផ្ទុយទៅវិញ​បែរជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​សីលធម៌​សង្គម​និង​សាសនា​៕

អត្ថបទ ៖ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៤៥ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៥៣ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម