ព័ត៌មានជាតិ
ស្អែកនេះ NEA រៀបចំវេទិកាការងារដោយផ្តល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ២ ពាន់កន្លែង
ក្រុមហ៊ុន និងរោងចក្រធំៗ ចំនួន ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀត សរុបចំនួន ១៧០៦ កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារដែលរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្រុមហ៊ុន និងរោងចក្រ ទាំង ៦ ដែលនឹងចូលរួមក្នុងវេទិកាការងារនាថ្ងៃព្រហស្បតិ៍ ទី ០៥ ខែតុលា ឆ្នាំ ២០២៣ ស្អែកនេះ មានដូចជា ៖ ធនាគារ AEON SPECIALIZED BANK (CAMBODIA) PLC., ក្រុមហ៊ុន Pate Pok, រោងចក្រ IK Apparel Co.,Ltd, រោងចក្រ ត្រាកស៍ អឹភែរឹល ខេមបូឌា ខូអិធីឌី, រោងចក្រ ញ៉ូវាយដ៍ អឹភែរឹល ឯ.ក, និង ក្រុមហ៊ុន DFI LUCKY PRIVATE LIMITED។

លោក រ៉េត សាគា ប្រធានផ្នែកជ្រើសរើសបុគ្គលិករបស់ធនាគារឯកទេសអ៊ីអន ដែលនឹងចូលរួមក្នុងវេទិកាការងារនាថ្ងៃស្អែកនេះ បានលើកឡើងថា ធនាគារឯកទេស អ៊ីអន ពិតជាមានកិត្តិយស និងសេចក្តីរីករាយយ៉ាងក្រៃលែង ដែលជានិច្ចកាល NEA នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែផ្តល់ឱកាលដល់ធនាគារឲ្យបានចូលរួមជ្រើសរើសបុគ្គលិកនៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែ និងកិច្ចសម្ភាសប្រចាំខែ។ ធនាគារ ឯកទេសអ៊ីអន ទទួលបានបុគ្គលិកជាច្រើនពីការជ្រើសរើសក្នុងកម្មវិធីរបស់ NEA។ សម្រាប់វេទិកាការងារនាថ្ងៃទី ០៥ ខែតុលា ស្អែកនេះ ធនាគារ ឯកទេសអ៊ីអន នឹងផ្តល់ឱកាសការងារចំនួន ២០០ កន្លែង ដល់យុវជន និងអ្នកស្វែងរកការងារ។

លោក រ៉េត សាគា បន្តថា ធនាគារ ឯកទេសអ៊ីអន មានទិសដៅផ្តល់ឱកាសការងារដល់យុវជន ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយលោកបានអំពាវនាវដល់យុវជន និងអ្នកស្វែងរកការងារធ្វើ ឬ ចង់ផ្លាស់ប្ដូរការងារ សូមចូលរួមស្វែងរកការងារឲ្យបានច្រើនកុះករ។

យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬ ចង់ផ្លាស់ប្ដូរការងារ អាចចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងបុគ្គលិកផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន និងរោងចក្រទាំងនោះបាន ចាប់ពីម៉ោង ៨ និង ០០ នាទីព្រឹក ដល់ម៉ោង ០៥ និង ០០ នាទីល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕


-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


