ព័ត៌មានជាតិ
ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ការពារសុខភាពចៀសផុតពីជំងឺឆ្លងនានា
ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងត្រូវការការពារសុខភាពឱ្យបានល្អ ដើម្បីចៀសផុតពីជំងឺឆ្លងនានានៅពេលទឹកជន់លិចនិងទឹកស្រក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៦តុលាបានឱ្យដឹងថាដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាគ ជំងឺរាគមួល ពុល ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ និងជំងឺដទៃផ្សេងទៀតប្រជាពលរដ្ឋ ត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រុះ ឬដាំទឹកឱ្យពុះឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន ៥០០មីលីក្រាម ចំនួនពីរគ្រាប់អាចលាយទឹក៣០លីត្រ រួចទុក រយៈពេល ៣០នាទី មុនប្រើ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឱ្យបានឆ្អិនល្អ និងគ្របអាហារឱ្យបានជិត ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារៈផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាប ព្រា ខ្ទះ កាំបិតជ្រញ់ឱ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគ អាហារ និងក្រោយចេញពីបង្គន់ ត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាតដោយងូតទឹកដុះសាប៊ូ កក់សក់ និងបោកសម្លៀកបំពាក់ឱ្យបាន ស្អាតបង្ការនូវការកើតជំងឺសើរស្បែក ពងទឹក កមរមាស់ជាដើម។
ក្រសួងបានបន្តថា ក្រោយពេលទឹកជំនន់ត្រូវបន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាមជំងឺគ្រុនចាញ់ ជំងឺហ្សីកា និងជំងឺ ផ្សេងៗទៀត ត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វ អសិរពិសផ្សេងៗ។ អនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅ បានបន្សល់នូវ ភាពកខ្វក់ និងមេរោគជាច្រើនរស់នៅក្នុងទឹក ចៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះនាំឱ្យមានដង្កូវទឹកកើតមូសខ្លា និងមូសដែកគោលអាចបង្កឱ្យមានជំងឺគ្រុនឈាមនិងជំងឺគ្រុនចាញ់ ស្តារនិងសំអាត អណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់ ព្រមទាំងជួសជុល និងសង់បង្គន់ឡើងវិញដោយជានិច្ចកាល ត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។
ជាមួយគ្នានេះដែរ ក្រសួងក៏បានណែនាំទៀតថាមុនពេលទឹកជំនន់ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារត្រូវធ្វើរបងព័ទ្ធជុំវិញស្រះ ឬកន្លែង ដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានឱ្យបានស្អាត និងសាងសង់បង្គន់ ឱ្យខ្ពស់ដើម្បីការពារទឹកជំនន់។

ចំណែកក្នុងអំឡុងពេលមានទឹកជំនន់មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោមព្រោះអាចស្រុតបាក់បែកបង្កឱ្យគ្រោះថ្នាក់ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើមឬកំពុងឈរនៅក្នុងទឹក។ នៅពេលធ្វើដំណើរដោយ ជិះទូក ឬ កាណូត នៅពេលយប់ត្រូវមានភ្លើងបំភ្លឺត្រូវសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមការកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបើស្រ្តីគ្រប់ខែជិតដល់ពេលសម្រាលត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ត្រូវនាំកូនៗរបស់លោកអ្នកទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្ដល់អាហារដល់ពួកគ ឱ្យបានត្រឹមត្រូវត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីពេលនៅទីទួលសុវត្ថិភាពក្រែងមានអំពើហិង្សាផ្លូវភេទ ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នក និងមនុស្សចាស់ជិតខាង និងផ្ដល់ការគាំទ្រ ដល់សមាជិកគ្រួសារ ឬកុមារពិការ ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួនដែលជាតម្រូវការចាំបាច់របស់ពួកគាត់ ពេលធ្វើដំណើរតាមទូកមិនត្រូវដាក់មនុស្សហួសកម្រិត បើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅរកជំនួយជាបន្ទាន់ត្រូវប្រុងប្រយ័ត្នចៀសវាងនូវគ្រោះថ្នាក់លង់ទឹកត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក និងពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹកក៏ដូចជានាំកុមារទៅកន្លែងខ្ពស់ និងត្រូវមានអ្នកថែទាំ ព្រមទាំងប្រើអាវ ពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវ មុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនអុស និងគំនរឈើ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតត្រឹមដើមខែតុលានេះ មានខេត្តចំនួន ៧រួមមានខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យនិងខេត្តកណ្តាល រងគ្រោះដោយសារជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន២៨៧១៦គ្រួសារលិចផ្ទះ១៥៣៩៣ខ្នងជម្លៀសប្រជាពលរដ្ឋ១៨១០គ្រួសារសំណាំស្រូវ២១៨៥០ហិកតានិងដំណាំរួមផ្សំ ៤១៧២ហិកតា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


