ព័ត៌មានអន្ដរជាតិ
មុនជំនួបមេដឹកនាំចិន-អាមេរិកចុងខែនេះ ចិនសង្ឃឹមថា «អ្វីៗនឹងល្អប្រសើរ»
ប្រទេសចិនបានដាក់ក្តីសង្ឃឹមថា ឆ្នាំនេះនឹងក្លាយជា«ឆ្នាំដ៏សំខាន់»សម្រាប់ទំនាក់ទំនងជាមួយគូប្រជែងដ៏ធំបំផុតរបស់ខ្លួនគឺសហរដ្ឋអាមេរិក និងទទួលបានលទ្ធផលវិជ្ជមានច្រើន មុនកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរនៅចុងខែមិនានេះ។
យោងតាមភ្នាក់ងារ AP ចុះផ្សាយថ្ងៃទី៨ខែមីនា, រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិនកាលពីថ្ងៃអាទិត្យថា៖ «វាគឺជាឆ្នាំដ៏ធំមួយសម្រាប់ទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំងពីរ។ ខណៈយើងមានភាពខុសគ្នាច្រើន តែប្រមុខរដ្ឋទាំងពីរបានរក្សាការផ្លាស់ប្តូរដ៏ល្អនៅកម្រិតខ្ពស់បំផុត ដោយផ្តល់នូវកម្រិតនៃការធានាជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅចុងខែមិនា។
ខណៈលោក វ៉ាង មិនទាន់បានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះលម្អិតនៅឡើយទេ។ លោកបង្ហាញសញ្ញាថា ទីក្រុងប៉េកាំងកំពុងស្វែងរកទំនាក់ទំនងមិនសូវមានភាពស្មុគស្មាញជាមួយសហរដ្ឋអាមេរិក។
លោក វ៉ាង មានប្រសាសន៍ថា៖ «របៀបវារៈសម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់ គឺស្ថិតនៅលើដៃរបស់យើងរួចហើយ។ អ្វីដែលត្រូវធ្វើនៅពេលនេះគឺសម្រាប់ភាគីទាំងពីរ ក្នុងការធ្វើការរៀបចំយ៉ាងហ្មត់ចត់លើរឿងនេះ លើកកម្ពស់បរិយាកាសសមស្រប គ្រប់គ្រងភាពខុសគ្នាដែលមានស្រាប់ និងលុបបំបាត់ការរំខានដែលមិនចាំបាច់។ អាកប្បកិរិយារបស់ប្រទេសចិនតែងតែមានភាពវិជ្ជមាន និងបើកចំហ ហើយចំណុចសំខាន់គឺភាគីសហរដ្ឋអាមេរិកត្រូវបង្ហាញសុច្ឆន្ទៈពង្រឹងចំណងមិត្តភាពឡើង»។
លើសពីនេះ ការលើកឡើងរបស់លោក វ៉ាង ក៏បានឆ្លុះបញ្ចាំងពីប្រទេសចិន មើលឃើញខ្លួនឯងកំពុងរីកចម្រើនផងដែរ។ ក្នុងតួនាទីនេះ ទីក្រុងប៉េកាំងចង់បោះជំហានចូលទៅក្នុងតួនាទីជាមួយអង្គការសហប្រជាជាតិ(UN) នឹងការពារជំហររបស់អង្គការនេះ ដែលកំពុងរងការបញ្ឈប់ និងកាត់បន្ថយបុគ្គលិក បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីគំនិតផ្តួចផ្តើមជាច្រើនរបស់អង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


