សន្តិសុខសង្គម
ពលរដ្ឋជាង ១០០ គ្រួសារនៅក្រុងសិរីសោភ័ណត្រូវទឹកជនលិច ខណៈអាជ្ញាធរជម្លៀសជិត ៤០ គ្រួសារ
អាជ្ញាធរក្រុងសិរិសោភ័ណបានចុះពិនិត្យមើលស្ថានភាពទឹកក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណពេលដែលទឹកមានការជន់ឡើងនៅតំបន់មួយចំនួននៅក្នុងក្រុងសិរីសោភ័ណក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ។
ការចុះមើលពីស្ថានភាពទឹកនេះមានប្រជាពលរដ្ឋចំនួន ១៣៧ គ្រួសារកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចំនួន ៣៧ គ្រួសារ មកដាក់នៅក្នុងបេនឡានថ្មី ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ស្ថានភាពទឹកនៅតំបន់មួយចំនួននៅក្នុងក្រុងសិរីសោភ័ណនេះមានការជន់ឡើង តំបន់ខ្លះទឹកហូរលើផ្លូវដូចជាក្នុងសង្កាត់ព្រះពន្លា។
ចំពោះដំណាំកសិកម្មវិញលោកបញ្ជាក់ថា មិនទាន់ទទួលរងផលប៉ះពាល់នោះទេ បើធៀបទៅនឹងឆ្នាំ២០២០ ឡើងខ្លាំងទឹកលិចស្ទើរទូទាំងខេត្តតែឆ្នាំ ២០២៣នេះតូច មិនទាន់ដល់កម្រិតដូចឆ្នាំ២០២០នោះទេ។
លោកក៏បានសំណូមពរដល់បងប្អូនពលរដ្ឋដែលរស់នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាបធ្លាប់ទទួលរងការជន់លិច ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឲ្យចុះលេងទឹកឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុ ណាមួយកើតឡើងពិសេសត្រូវប្រុងប្រយ័ត្ន សត្វអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។

ម្យ៉ាងវិញទៀត លោក ស្រេង សុផល បានឲ្យកម្លាំងទាំង ៣ មាន កម្លាំងនគរបាល អាវុធហត្ថ និងយោធា ត្រៀមរួចជាស្រេចនូវឧបករណ៍ ឬសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីជំនន់ទឹកភ្លៀងកើនឡើង ដើម្បីជួយសង្គ្រាះបងប្អូនពលរដ្ឋ នៅមូលដ្ឋានឲ្យបានទាន់ពេលវេលា។
ពេលដែលជន់ទឹកភ្លៀង បានធ្លាក់មកបណ្តើរពីប្រទេសថៃ ហើយលោកបានណែនាំដល់សង្កាត់នីមួយៗ ត្រូវចុះពិនិត្យតាមដានឲ្យបានជាប្រចាំអំពីស្ថានភាពទឹក។

ជាវិធានការទៅពេលខាងមុខ សង្កាត់ទាំងអស់នៅក្នុងក្រុងត្រូវរិះរកគ្រប់មធ្យោបាយ សម្រាប់រក្សាទឹកទុកប្រើប្រាស់នៅរដូវប្រាំងពេលខាងមុខ ដោយឆ្នាំនេះសង្កេតឃើញថា ទឹកជន់ឆ្នាំនេះតិចជាងបណ្តាឆ្នាំមុនៗ ដែលតម្រូវឲ្យយើងជាអាជ្ញាធរធ្វើយ៉ាងរក្សាទឹកទុកប្រើប្រាស់នៅរដូវប្រាំងខាងមុខកុំឲ្យមានការខ្វះខាត។
គួបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យមាន២ក្រុង និង៧ ស្រុក តួលេខមាននេះមានតែក្រុងសិរីសោភ័ណទេចំណែក ក្រុងប៉ោយប៉ែត និងស្រុកទាំង ៧ ចាំសរុបនៅពេលក្រោយ៕

អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


