Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ សរសើរទូរស័ព្ទIPhone តែថា IPhone 15ពិបាកប្រើជាងគេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសំណេរនៅលើប្រព័ន្ធតេឡេក្រាមនៅរាត្រីថ្ងៃទី១៦ ខែតុលានេះ   បានកោតសរសើរទូរស័ព្ទដៃម៉ាក iPhone ថាស្រួលប្រើ ហើយបានជួយការងារសម្ដេចតេជោ បានច្រើនជាងគេ។ ប៉ុន្តែសម្ដេចតេជោ ក៏បានកត់សម្គាល់ដែរថា ទូរស័ព្ទ IPhone 15  ពិបាកប្រើជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


សម្ដេចតេជោបានគូសបញ្ជាក់ថា “ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ។អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែលទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា”។

ដោយសារតែ IPhone 15  ពិបាកប្រើជាងគេក្នុងចំណោមទូរស័ព្ទម៉ាក IPhone  សម្ដេច ហ៊ុន សែន បានអះអាងថា សម្ដេចកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។

សម្ដេច ហ៊ុ​ន សែន ក៏បានផ្ដាំផ្ញើទៅកាន់អ្នកមិនទាន់ប្រើ IPhone 15  ថា សម្ដេចនៅតែស្រឡាញ់ និងប្រើ iPhone ដដែល តែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន ដើម្បីកុំឲ្យរងគ្រោះដូចសម្ដេច។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន​ សែន បានដាក់ក្ដីសង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួល ដើម្បីប្រើបានស្រួល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម