Connect with us

ព័ត៌មានជាតិ

ភ្លៀងនឹងបន្តធ្លាក់ពី ៦០% ទៅ ៨០% នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី ១៧ ខែតុលានេះថា ប្រព័ន្ធសម្ពាធទាប (ITCZ) នៅតែបន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូល ដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលដើរឆ្ពោះចូលចន្លោះរវាងខ្ពង់រាបភាគឦសាន និងខេត្តប៉ាក់សេ ប្រទេសឡាវ។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើត និងអាគ្នេយ៍ (Variable winds)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុភូតនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរគ្របដណ្ដប់លើផ្ទៃដីពី ៦០% ទៅ ៨០% ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។

នៅថ្ងៃទី១៩ ខែតុលា នៅតាមបណ្តាខេត្តភាគខាងជើងជាប់ជួរភ្នំដងរែក ភាគពាយ័ព្យ ជាប់នឹងប្រទេសថៃ និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្សោយ។

រីឯនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ 60%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម